ផ្ទុះការសរសើរ ប៊ី សុធារី ស្លៀកឈុតសម័យលង្វែក ជះរាងសមសួនខ្លាំង ស្ទួយវប្បធម៌ជាតិខ្មែរ
ជារឿយៗ ប៊ី សុធារី តែងទទួលបានការសរសើរលើសមត្ថភាពផ្នែកសិល្បៈ ក៏ដូចជារូបសម្រស់ដ៏ស្រស់សោភារបស់នាង មិនថាពេលគ្រងឈុតសម័យ ឬ ឈុតបុរាណខ្មែរឡើយ គឺសមសួនឥតទាស់។
ជាក់ស្តែង នៅពេលដែលអ្នកគាំទ្របានឃើញអតីតបវរកញ្ញាចក្រវាលខ្មែរឆ្នាំ ២០១៧ ប៊ី សុធារី គ្រងឈុតបុរាណស្តែងឱ្យឃើញពីសម្រស់នារីខ្មែរនាសម័យបុព្វកាលនោះ បានធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់ៗគ្នាពីភាពស្រស់ស្អាត និង ការចូលរួមលើស្ទួយតម្លៃវប្បធម៌ខ្មែរដ៏ផូរផង់។
សម្លៀកបំពាក់បុរាណខ្មែរដែលស្រីស្រស់ ប៊ី សុធារី គ្រងបង្ហាញថ្មីៗនេះ ត្រូវបានគេដឹងថាគឺជាឈុតក្នុងសម័យលង្វែក ព្រមទាំងរំលេចនូវការតុបតែងដោយគ្រឿងអលង្ការក្បាច់ខ្មែរ ស្រស់ស្អាតសមសួនថ្លៃថ្នូរគួរឱ្យចង់គយគន់ ដែលនេះគឺជាការរួមចំណែកជួយលើកតម្លៃវប្បធម៌ខ្មែរមួយឱ្យកាន់តែទូលំទូលាយ៕
រូបភាព ៖ FB ប៊ី សុធារី