ប្រេម៉ា ជាតារាចម្រៀងស្រីទី ១ ដែលអាចច្រៀងបាន ៧ ភាសាយ៉ាងល្អ
មហាជនបានជ្រាបហើយពីតារាចម្រៀងស្រីតូចច្រឡឹង ប្រេម៉ា បន្ទាប់ពីបាត់មុខពីសិល្បៈមួយរយៈធំ ស្របពេលបញ្ចប់កុងត្រាជាមួយ Pleng Record នោះ បច្ចុប្បន្ននេះ នាងក៏បានវិលត្រឡប់មកក្ដោបប្រជាប្រិយភាពវិញ ដោយគេបានឃើញបញ្ចេញស្នាដៃបទចម្រៀង Original Song ថ្មីៗ និង បង្ហាញវត្តមានក្នុងការប្រគំតន្ត្រីនានា តាមបណ្ដាស្ថានីយទូរទស្សន៍ផ្សេងៗជាបន្តបន្ទាប់។
ដោយឡែក ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ខ្លាំងចំពោះវីដេអូខ្លីមួយ ដែលតារាចម្រៀងស្រីរូបនេះ បានចូលរួមកម្មវិធីប្រគំតន្រ្តីរបស់ស្ថានីយទូរទស្សន៍ PNN ដែលមហាជនបានឃើញ នាងអាចធ្វើការបកស្រាយបទចម្រៀងជាច្រើនភាសា ដូចជា ចិន ថៃ អង់គ្លេស កូរ៉េ ហ្វីលីពីន និង ឡាវ បានយ៉ាងល្អ ហើយពីរោះខ្លាំងទៀតផង។
វីដេអូខ្លីនេះដែរ កំពុងតែផ្ទុះការចែករំលែកពេញបណ្ដាញសង្គម TikTok ព្រមទាំងមានពាក្យពេចន៍សរសើរពីមហាជនគ្រប់គ្នាជាមួយនឹងសមត្ថភាពរបស់ តារាស្រីរូបនេះ ដោយព្រោះតែកន្លងមកធ្លាប់តែបានដឹងថានាងអាចបកស្រាយបទចម្រៀងជាភាសាអង់គ្លេសស្ទាត់ជំនាញ់ តែមិននឹកស្មានថានាងអាចបកស្រាយភាសាបរទេសជាច្រើនទៀតបានយ៉ាងល្អបែបនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖
@premafans19អីក៏ច្រៀងចេញដែលចេនិង ពូកែណាស់គ្រប់ភាសាម៉ង?##pageforyou ##fyp ##tiktokcambodia ##fanprema ##khmer ##cutegirl ##singer ##cover♬ original sound – Vannoch♌ – Prema_fan♌