ធ្លាយសារសំខាន់មួយរបស់ Zhao Liying ធ្លាប់បង្ហោះមុនលែងលះនឹង Feng Shaofeng ៣ ខែ
ពេលដែលគូស្នេហ៍ប្រជាប្រិយភាពរបស់ពិភពកម្សាន្តចិនប្រកាសលែងលះគ្នា ភ្លាមៗ Feng Shaofeng និង Zhao Liying បានធ្វើឱ្យ Cbiz ទាំងមូលផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដោយសារតែគ្មានហេតុផលណាមួយ ដែលជាដើមហេតុឱ្យគូស្នេហ៍មួយគូនេះ សម្រេចបញ្ចប់ចំណងអាពាហ៍ពិពាហ៍របស់ពួកគេ និង មូលហេតុលើកឡើងកាន់ច្រើនស្មានមិនដល់។
ស្រាប់តែថ្មីៗនេះ បើតាមការចុះផ្សាយពី BJH បានបញ្ចេញអត្ថបទគួរឱ្យចាប់អារម្មណ៍មួយ ហើយវាបានក្លាយជាព័ត៌មានលម្អិត គួរឱ្យសង្ស័យមុនពេលការលែងលះរបស់ Zhao Liying។ ជាក់ស្ដែង ក្នុងខែមករា ឆ្នាំ ២០២១ តារាស្រីស្រស់រូបនេះ បានបង្ហោះរូបភាពកុន ជាមួយសារអាថ៌កំបាំងថា៖ «បើអ្នកទៅមិនបាន,កុំទៅ»។
គួរបញ្ជាក់ផងដែរថា ៣ ខែក្រោយមក គូស្នេហ៍មួយគូនេះបានប្រកាសលែងលះគ្នា។ នៅពេលដែលបង្វែរព័ត៌មានលម្អិតគួរឱ្យសង្ស័យនេះ អ្នកនិយមលេងអ៊ីនធឺណេតទាំងអស់គិតថា នេះទំនងជាពេលដែលគូស្នេហ៍មានជម្លោះពិបាកដោះស្រាយ។ អ្នកទាំងពីរបានព្យាយាមផ្សះផ្សាគ្នា ប៉ុន្តែក្រោយមកបានតែ ៣ខែ ប៉ុណ្ណោះ ចំណងអាពាហ៍ពិពាហ៍បានឈានដល់ទីបញ្ចប់។
បន្ទាប់ពីការលែងលះលឿនដូចផ្លេកបន្ទូររបស់អតីតប្តីប្រពន្ធនេះ Zhao Liying មិនចាយពេលយូរទេ វិលចូលសិល្បៈវិញភ្លាម ហើយនាង កម្របង្ហាញមុខនៅចំពោះអ្នកសារព័ត៌មានដែរ។ គ្រាន់តែទទួលការអញ្ជើញចូលរួមព្រឹត្តិការណ៍មួយចំនួនប៉ុណ្ណោះ រីឯ Feng Shaofeng វិញបានលាក់ខ្លួនមួយរយៈ មិនបង្ហាញខ្លួនក្នុងវិស័យសិល្បៈឡើយ៕