ទម្លាយមូលហេតុ Miss Grand កម្ពុជា ធ្លាក់ Top ២០ តែបុកទម្លុះចូល Top ១០ វិញ យ៉ាងអស្ចារ្យ
ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃ Miss Grand International នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២១ យប់ម៉ិញនេះ មហាជនអ្នកគាំទ្រខ្មែរ ពិតជាសែនរំភើបចិត្ត និង ភ្ញាក់ផ្អើលកក្រើកបណ្ដាញសង្គម ក្រោយពីកម្មវិធីបានធ្វើការប្រកាសថា Miss Grand ប៉ូគឹមថេង សុតធីតា បានឈានដល់ Top កំពូល គឺ Top ១០ ដែលជាកំណត់ត្រាថ្មីសម្រាប់កម្ពុជាលើកដំបូង ដោយបវរកញ្ញាកម្ពុជាអាចឈានចូលដល់វគ្គ ១០ នាក់ចុងក្រោយលើឆាកប្រកួតអន្តរជាតិលំដាប់ពិភពលោកដ៏អស្ចារ្យមួយនេះ។
ដោយឡែក ជាមួយនឹងអារម្មណ៍រំភើបចិត្ត និងមានមោនកភាពចំពោះ Miss Grand ប៉ូគឹមថេង សុតធីតា នោះ ក៏មានមហាជនខ្មែរមួយចំនួន កំពុងតែកើតជាចម្ងល់ខ្លាំងចំពោះ លទ្ធផលរបស់ Miss Grand ប៉ូគឹមថេង សុតធីតា ខណៈពេលដែលកម្មវិធីធ្វើការប្រកាសពីលទ្ធផល Top ២០ ដែលមិនបានឃើញឈ្មោះ Miss Grand Cambodia បានចូល Top ២០ នោះទេ ប៉ុន្តែអាចឈានជើងចូល Top កំពូល គឺ Top ១០ វិញ។
ក្នុងនោះ គួរឱ្យដឹងផងដែរថា ការដែល Miss Grand Cambodia ប៉ូគឹមថេង សុតធីតា អាចឈានជើងចូល Top ១០ យ៉ាងអស្ចារ្យនេះបាន គឺដោយសារតែនាង បានឈ្នះពាន Popular Votes ដែលជាពានធ្វើឱ្យបវរកញ្ញាអាចឈានជើងចូលដល់ Top ១០ បានដោយស័យប្រវត្តិ។ ដោយពាន Popular Votesនេះដែរ ទទួលបានដោយសារតែការបោះឆ្នោតពីមហាជនអ្នកគាំទ្រខ្មែរចាប់តាំងពីបើកដំណើរការនៃកាប្រកួត Miss Grand International នេះ តាមរយៈ App star phone៕