ការពិតមុន ពេជ្រ សោភា បើកបង្ហាញអ្នកថ្មី ឆឹម សក្កដា តែងបង្ហាញដំរួយ Sad ឯកាជាច្រើន តែគ្មានអ្នកចាប់ភ្លឹក
ថ្មីៗនេះមហាជននិយមតាមដានជីវិតស្នេហារបស់តារាសម្តែង ឆឹម សក្កដា និង តារាចម្រៀងស្រី ពេជ្រ សោភា កំពុងតែខកចិត្ត និង ខ្លះលួចខូចចិត្តយ៉ាងខ្លាំង ក៏ព្រោះចំណងស្នេហ៍ជាច្រើនឆ្នាំរបស់ Idol ទាំង ២ ទំនងជាត្រូវបានដើរដល់ផ្លូវបំបែក ស្របពេលម្នាក់ៗកំពុងទន្ទឹងរង់ចាំថ្ងៃចូលរោងការរបស់អ្នកទាំង ២។
ក្នុងនោះ អ្នកគាំទ្រហាក់មិនអស់ចិត្តនៅឡើយ នៅពេលអ្នកនាង ពេជ្រ សោភា បានបង្ហាញពីបុរសអាថ៌កំបាំងវ័យក្មេងជាតារាម៉ូដែល ថែមទាំងបានអមនូវសារបញ្ជាក់ច្បាស់ៗ ថាបុរសរូបនោះ អាចជាគូស្នេហ៍របស់នាងនៅពេលនេះ។
ដោយឡែក ក្រឡេកទៅមើលលោក ឆឹម សក្កដា ឯនោះវិញ ក្រោយពីការចែករំលែកព័ត៌មានរបស់ អ្នកនាង ពេជ្រ សោភា និង តារាម៉ូដែលស្រស់សង្ហានោះ គេកត់សម្គាល់ឃើញលោកបានបង្ហោះសារប្លែកៗ ជាក់ស្តែងកាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ កន្លងទៅតារាប្រុសរូបនេះបានបង្ហោះថា ៖ «ជីវិតស្នេហាខ្ញុំបរាជ័យរហូត បើកមិនត្រូវគេបោក ក៏ត្រូវគេបោះបង់ តាំងពីចេះមានស្នេហ៍ជួបតែមនុស្សមិនត្រង់…Love this lyrics»។ មួយប្រយោគនេះ ហាក់ចង់បង្ហាញថា ស្នេហារបស់លោកពិតជាបានបញ្ចប់មែន។
យ៉ាងណាមិញ បើក្រឡេកទៅមើល status ចាស់ៗកន្លងមករបស់លោក ឆឹម សក្កដា ដែលពុំសូវមានអ្នកគាំទ្រចាប់អារម្មណ៍ មុនពេលដំណឹងស្នេហ៍របស់លោក និង អ្នកនាង ពេជ្រ សោភា ហាក់មានបញ្ហានោះ គឺលោក ឆឹម សក្កដា តែងបង្ហោះ status ឯកា កម្សត់ៗ និង តែងពោលថាខ្លួន Single ជានិច្ច៕