![ស្មានមិនដល់ ព្រោះបញ្ហានេះ James Ma សុខចិត្តជ្រើសយកអាជីពសិល្បៈ មិនដេកចាយទ្រព្យពាន់លានរបស់គ្រួសារ](https://www.popular.com.kh/wp-content/uploads/2022/01/FI530.jpg)
ស្មានមិនដល់ ព្រោះបញ្ហានេះ James Ma សុខចិត្តជ្រើសយកអាជីពសិល្បៈ មិនដេកចាយទ្រព្យពាន់លានរបស់គ្រួសារ
តារាសម្តែងរូបសង្ហាកំពុងមានប្រជាប្រិយភាពខ្ពស់ James Ma ដែលតែងធ្វើឱ្យហ្វេនៗនារីធ្លាក់ក្នុងរណ្តៅមន្តស្នេហ៍ តាមរយៈរូបសម្បត្តិ អត្តចរិត ព្រមទាំងសមត្ថភាព បូករួមនឹងទេពកោសល្យសម្តែង ដែលមានទាំងព្រម។
James Ma ត្រូវបានគេស្គាល់ថាជា គ្រាប់ពេជ្រ ដែលកើតក្នុងគ្រួសារមានទ្រព្យសម្បត្តិពាន់លាន និងមានមុខជំនួញធំៗក្នុងដៃ ជាពិសេសគឺវិស័យនាំចេញ-ចូលទំនិញ និងអចលនទ្រព្យ។
ទោះបីជាកើតក្នុងត្រកូលមានទ្រព្យស្តុកស្តម្ភក៏ពិតមែន តែតារាប្រុសរូបនេះ បែរជាប្រើជីវិតសាមញ្ញធម្មតា ដោយបានបកស្រាយត្រួសៗថា៖ «ទ្រព្យសម្បត្តិដែលក្រុមគ្រួសារមាន គឺពុំមែនជាទ្រព្យសម្បត្តិរបស់ខ្ញុំ ជាកូនប្រុសខ្ញុំចង់សាងទ្រព្យសម្បត្តិ និងរស់នៅដោយចាយវាយលុយដែលខ្ញុំរកបាន»។
James បន្ថែមថា៖ «មានមនុស្សជាច្រើនយល់ថាមានអារម្មណ៍បែបណា ជាទាយាទស្នងមរតកពាន់លានបែបនេះ ខ្ញុំក៏តបវិញថាធម្មតាៗ ជាការពិតដែលគេគ្រប់គ្នាគិតថាទោះបីខ្ញុំមិនធ្វើការ ក៏មានទ្រព្យអាចដេកសោយសុខបានដែរ លើសពីនេះខ្ញុំអាចជាអ្នកបន្តដំណែងគ្រួសាររកស៊ីបន្ត តែផ្ទុយទៅវិញសម្រាប់ខ្ញុំផ្ទាល់ ខ្ញុំសុខចិត្តជ្រើសយកការសម្តែង ដែលជាអាជីពខ្ញុំស្រលាញ់ បើមិនបានចូលសម្តែងក៏ខ្ញុំនឹងធ្វើការងារដែលខ្ញុំស្រលាញ់ តាមបេះដូងខ្លួនឯង ធ្វើអ្វីដែលកើតចេញពី Passion ដែលខ្ញុំមាន មិនមែនជាការបង្ខិតបង្ខំ»។
«ហើយខ្ញុំក៏ឃើញមានមនុស្សមួយចំនួន ដែលមានជីវភាពដូចខ្ញុំ តែពួកគេជ្រើសរើសដើរ និងសាងស្នាដៃទ្រព្យសម្បត្តិដោយខ្លួនឯងផ្ទាល់ ខ្ញុំក៏មិនខុសពីអ្នកទាំងនោះ ខ្ញុំចង់បានអ្វីដែលជារបស់ខ្ញុំ។ អាចព្រោះខ្ញុំនៅអាយុនៅតិច គិតមិនសូវបានល្អិតល្អន់ក៏ថាទៅបាន តែអាចនិយាយបានថា ខ្ញុំចង់បណ្តោយឱ្យខ្លួន ដេញចាប់ក្តីស្រមៃខ្លួនឯងជាមុនសិន បើនៅថ្ងៃអនាគត គ្រប់យ៉ាងផ្លាស់ប្តូរវាជារឿងអនាគត ហើយបច្ចុប្បន្ននេះខាងក្រុមគ្រួសារ គាត់ក៏មិនបានដាក់កំហិតលើរូបខ្ញុំចំពោះបញ្ហានេះដែរ»៕
ប្រភព៖ Sanook