ជិតចូលសែផ្លាយ តែសម្រស់ សៀវឡុងនី នៅតែស្អាតខ្ញង់មិនចាញ់តារាជំនាន់ក្រោយ
បើកទំព័រដើមឆ្នាំថ្មី ២០២២ ទស្សនិកជនបានផ្ទុះការសរសើរ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសម្រស់មុខមាត់របស់តារាសម្ដែងស្រីចិន Liu Yifei ហៅ សៀវឡុងនី ដែលនាងបានបង្ហោះរូបថតថ្មីជាច្រើនសន្លឹកនៅបណ្ដាញសង្គម Weibo ស្វាគមន៍ឆ្នាំថ្មី និងបង្ហាញពីជីវិតប្រចាំថ្ងៃរបស់តារាស្រីរូបនេះ។
ជាមួយគ្នានោះដែរ ក៏ឃើញថាមានទស្សនាវដ្តីជាច្រើនផងដែរ បានចូលមកសរសើរតារាស្រីរូបនេះ ចំពោះភាពស្រស់ស្អាតដូចផ្ការីកស្រស់ជះក្លិនក្រអូបសាយ ក្នុងវ័យ ៣៥ឆ្នាំ ពេញដោយមន្តស្នេហ៍ មិនចាញ់តារាស្រីវ័យក្មេងជំនាន់ក្រោយនោះទេ។
សូម្បីតែរូបថតសន្លឹកនីមួយៗរបស់នាងក៏ទាក់ទាញមតិរាប់សិបម៉ឺននាក់នៅលើ Weibo មានទាំងការសរសើរពីកាយវិការទន់ភ្លន់ និងប្លង់ថតពេញដោយទេសភាពដ៏ស្រស់បំព្រងមើលទៅកាន់តែស្រស់ស្រាយ និងមានភាពរស់រវើក៕