Gavin និង ភរិយា រំភើបចិត្តស្ទើរទឹកភ្នែក ក្រោយបានឃើញមុខកូនប្រុសដ៏គួរឱ្យស្រឡាញ់ លើកដំបូង
ការពិតណាស់ អស់ពេលជាង ៩ ខែ ១០ ថ្ងៃមកហើយ ដែលតារាស្រី Pumpui និង ស្វាមី Gavin ទន្ទឹងរង់ចាំមើលមុខកូនប្រុសជាទីស្រឡាញ់របស់ពួកគេ ក្រោយចាប់ដៃគ្នាសាងចំណងគ្រួសារអស់ជាង ៨ ឆ្នាំមកនេះ។ ក្នុងនោះមិនត្រឹមតែអ្នកទាំងពីរនោះទេ ដែលអន្ទះសាចង់ឃើញមុខកូនប្រុសដំបូង តែសូម្បីតែមហាជនអ្នកគាំទ្រក៏ជ្រួលច្របល់ចង់ឃើញដែរ។
ដោយឡែក នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ នេះការទន្ទឹងរង់ចាំអស់ជិត ១០ ខែមករបស់តារាស្រី Pumpui និង ស្វាមី Gavin ក៏បានមកដល់ ហើយក៏ជាពេលវេលាមួយដែលនាង និង ស្វាមីរំភើបចិត្តខ្លាំងស្ទើរតែស្រសក់ទឹកភ្នែក ពេលបានឃើញមុខកូនប្រុសដំបូងចូលមក្នុងគ្រួសារដ៏តូច និង សែនកក់ក្តៅមួយនេះ។
ជុំវិញរូបភាព និង ទិដ្ឋភាពដ៏សែនកក់ក្តៅមួយនេះ វាពិតធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនរំភើបចិត្តជំនួសនាងណាស់ មិនត្រឹមតែទទួលបានកូនប្រុសដ៏គួរឱ្យស្រឡាញ់នោះទេ តែនាងក៏ជានារីដែលមានសំណាងបំផុត បានស្វាមីយល់ចិត្តមើលថែស្ទើរតែមិនឃ្លាតឡើយនោះ៕
ប្រភព៖ khaosod