ស្មានមិនដល់ប្តី ខាត់ សុឃីម ទម្លាយរឿងឯកជនមួយរបស់កូនប្រុស Sky យ៉ាងមិនគួរឱ្យជឿ
បើរំឭករឿងរ៉ាវអតីតកាលរបស់តារាចម្រុះទេពកោសល្យ ខាត់ សុឃីម ជឿថាប្រិយមិត្តភាគច្រើនប្រាកដជាបានជ្រាបខ្លះៗហើយថា មុនជួបស្នេហ៍ពិតជាមួយបុរសសង្ហាវ័យក្មេង អ៊ិន បញ្ញា ហៅ ផាណូ រហូតដឹកដៃគ្នាក្រាបផ្ទឹមជាប្ដីប្រពន្ធតាមប្រពៃណី តារាស្រីរូបនេះធ្លាប់មានកូនប្រុសម្នាក់រួចមកហើយឈ្មោះថា Sky ដែលមកដល់ពេលនេះ ប្អូនប្រុស Sky ក៏បានធំធាត់ឡើង ថែមទាំងស្រស់សង្ហាខ្លាំងជាទីចាប់អារម្មណ៍ក្នុងក្រសែភ្នែកនារីៗជាច្រើន។
ដ្បិតថាប្អូនប្រុស Sky មិនមែនជាតំណក់ឈាមរួមគ្នារវាងលោក ផាណូ និង អ្នកនាង ខាត់ សុឃីម ក៏ពិតមែន ប៉ុន្ដែតារាប្រុសរូបនេះ ហាក់ស្រឡាញ់មើលថែគ្រួសារតូចរបស់លោកយ៉ាងល្អ ថែមទាំងបង្ហាញភាពស្និទ្ធស្នាល និង ចាត់ទុក Sky ប្រៀបដូចជាកូនប្រុសបង្កើត។
និយាយដល់ទំនាក់ទំនងរវាងឪពុកកូន ថ្មីៗនេះលោក អ៊ិន បញ្ញា បានបង្ហោះរូបថតជាមួយ Sky មួយសន្លឹកនៅលើគណនីហ្វេសប៊ុក ហើយបានហៅ Sky ថា កូនៗពេញៗមាត់។ លើសពីនេះ តារាប្រុសខាងលើថែមទាំងទម្លាយពាក្យលេងសើចចំអនលេងឱ្យកូនប្រុសនៅចំពោះមុខមហាជនទៀតថា ៖ «អាកូន ដើរលូវខ្ពស់ជាងប៉ាហើយ ហើយសង្សារក៏ច្រើនដែរ ប្រឹងទៅកូនទាន់មានឱកាស»៕