តាមរយៈការចុះផ្សាយរបស់ Guiness Worldd Records នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ បានឱ្យដឹងថា បទចម្រៀងកុមារចំណងជើង «Baby Shark Dance» បានក្លាយទៅជាវីដេអូក្នុងយូធូបដំបូងគេ ដែលទទួលបានអ្នកមើលចំនួន ១០ ពាន់លានដង។
បទចម្រៀងដ៏ទាក់ទាញ ដែលបង្កើតឡើងដោយ Pinkfong នៅសាធារណរដ្ឋកូរ៉េនេះ ត្រូវបានបង្ហោះជាលើកដំបូងក្នុងឆ្នាំ ២០១៦ ដែលបានក្លាយជាវីដេអូចម្រៀងរបស់កុមារ ដែលមានអ្នកមើលច្រើនបំផុតនៅលើ YouTube មុនពេលដែលលើសពីបទ «Despacito» របស់ Luis Fonsi ក្នុងឆ្នាំ ២០២០ ជាវីដេអូចម្រៀង ដែលមានអ្នកមើលច្រើនបំផុតនៅលើ YouTube។
បទចម្រៀង «Baby Shark» ត្រូវបានគេប៉ាន់ស្មានថា ទំនងជាមានប្រភពដើមជាបទចម្រៀង campfire ដែលមានអាយុកាលយ៉ាងហោចណាស់សតវត្សទី ២០។ ក្នុងអំឡុងពេលសូត្រធម៌ អ្នកបោះតង់បានប្រើដៃរបស់ពួកគេ ដើម្បីធ្វើត្រាប់តាមទម្រង់ និង ទំហំថ្គាមផ្សេងៗរបស់ Baby Shark, Mommy Shark, Daddy Shark, Grandma Shark និង Grandpa Shark។
យ៉ាងណាមិញ ចំពោះដំណើរនៃភាពល្បីល្បាញរបស់បទនេះ គឺផ្ដើមពីការច្រៀងដោយក្មេងឈ្មោះ Hope Segoine ដែលមានអាយុ ១០ ឆ្នាំ ដែលនៅពេលនោះ វាបានឡើងដល់កំពូលលេខ ៣២ នៅលើតារាង Billboard Hot ១០០ របស់អាមេរិក និង លេខ ៣៨ ក្នុង Global ២០០។ លុះឈានមកដល់ខែកុម្ភៈ ឆ្នាំ ២០២១ បទ «Baby Shark» មានអ្នកចូលមើលច្រើនជាងមនុស្សទាំងមូលនៅលើផែនដី ហើយបានក្លាយជាវីដេអូ YouTube ដំបូងគេ ដែលមានលក្ខណៈពិសេសបែបនេះ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖