អាយុ ៣២ ឆ្នាំហើយ តារាស្រី Aerin នៅមិនគិតគូររឿងរៀបការ តាមពិតអ៊ីចឹងសោះ!
បើនិយាយពីតារាស្រី Aerin Yuktadatta ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ ប្រាកដជាបានស្គាល់ជាក់ជាពុំខាន ព្រោះកន្លងមកនាងតែងលេចមុខសម្តែងជាតួអង្គកាចស្ទើរតែគ្មានចន្លោះមួយរឿងណានោះទេ។ បើទោះបីជាពេលនេះនាងមិនសូវលេចមុខក្នុងការសម្តែង ប៉ុន្តែមហាជនអ្នកគាំទ្រនៅតែចងចាំមុខនាង និង ចង់ឃើញវត្តមាននាងក្នុងការសម្តែងជាបន្តបន្ទាប់ទៀត។
ដោយឡែក បើងាកទៅមើលពីជីវិតឯកជនរបស់តារាស្រីវ័យ ៣២ ឆ្នាំរូបនេះវិញ នាងហាក់មានក្តីសុខជាខ្លាំង ជាពិសេសជីវិតគូរបស់នាងជាមួយនឹងហាយសូសម្បូរទ្រព្យលោក Ben នេះតែម្តង ដោយពីមួយថ្ងៃទៅមួយថ្ងៃផ្អែមល្ហែមទៅៗ រហូតភ្លេចខ្លួន ៤ ឆ្នាំបាត់ទៅហើយ ដែលអ្នកទាំងពីរសម្រេចចិត្តកាន់ដៃគ្នាជាគូស្នេហ៍នេះ។
ក្រោយផ្តើមស្នេហ៍អស់ពេលជាង ៤ ឆ្នាំមក ក៏មានមហាជនជាច្រើនលាន់មាត់ចង់ដឹងថា តើពេលណាអ្នកទាំងពីរចាប់ដៃគ្នាចូលរោងការនោះ។ យ៉ាងណា ជុំវិញមន្ទឹលសង្ស័យរបស់មហាជននេះដែរ តារាស្រី Aerin ក៏ធ្លាប់បានចេញមុខបញ្ជាក់ម្តងរួចមកហើយដែរពីមូលហេតុនាង និង គូស្នេហ៍មិនទាន់គិតរឿងរៀបការ ដោយតារាស្រីរូបនេះបានឱ្យដឹងថា ៖ «ខ្ញុំមិនទាន់មានគម្រោងថាពេលណានឹងរៀបការនោះទេ ខ្ញុំគិតថាពេលណានឹងមកដល់ ខ្ញុំនឹងប្រាប់អ្នកគាំទ្រឱ្យបានដឹង ព្រោះពេលនេះនៅមានការងារដែលត្រូវធ្វើសិន»៕
ប្រភព៖ khaosod