ល្បីពេកមិនចង់មានអ្នកដឹង! តារាល្បីៗតែងប្រើឈ្មោះទាំងនេះ ពេលទៅគេងនៅសណ្ឋាគារ
ជាធម្មតាទេ មិនថាបុគ្គលសាមញ្ញធម្មតា ឬក៏តារាល្បីអ្វីនោះឡើយ រាល់ពេលធ្វើដំណើរកម្សាន្តជាលក្ខណៈឯកជនម្ដងៗ គឺចៀសមិនផុតពីការកក់សណ្ឋាគារដើម្បីស្នាក់នៅនោះឡើយ។ ទោះជាយ៉ាងណា សម្រាប់បុគ្គលរបស់មហាជនដូចជាកំពូលតារាមានកេរ្តិ៍ឈ្មោះល្បីល្បាញវិញ រាល់ពេលដែលចូល check in ក្នុងសណ្ឋាគារសម្រាប់ស្នាក់នៅ អំឡុងធ្វើដំណើរកម្សាន្តផ្ទាល់ខ្លួននោះ ពួកគេតែងតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីអាចគេចចេញពីក្រុមអ្នកតាមប្រមាញ់រូបនានា ដែលនឹងអាចរំខានពេលវេលាឯកជនរបស់ពួកគេ។
ដូច្នេះហើយ រាល់ពេលដែលចូល Check in ក្នុងសណ្ឋាគារម្ដងៗ តារាល្បីៗជាច្រើន គឺតែងតែមានវិធីសាស្ត្រផ្ទាល់ខ្លួនរបស់ពួកគេ ដែលអាចជួយពួកគេគេចផុតពីការតាមដាន និងស្នាក់នៅសណ្ឋាគារដោយសុខសុវត្ថិភាព។ វិធីសាស្ត្រនោះដែរ គឺនៅពេលដែលចូល Check in ពួកគេគឺតែងតែបង្កើតឈ្មោះក្លែងក្លាយមួយឡើង ដើម្បីអាចឱ្យពួកគេគេចផុតពីក្រុមអ្នកប្រមាញ់រូប។
១. តារាចម្រៀង Beyoncé (មានឈ្មោះក្លែងក្លាយថា Ingrid Jackson)
២. តារាទូរទស្សន៍ Kim Kardashian (មានឈ្មោះក្លែងក្លាយថា Princess Jasmine)
៣. តារាចម្រៀង Jay-Z (មានឈ្មោះក្លែងក្លាយថា Frank Sinatra)
៤. តារាសម្ដែង Brad Pitt (មានឈ្មោះក្លែងក្លាយថា Bryce Pilaf)
៥.តារាសម្ដែង Angelina Jolie (មានឈ្មោះក្លែងក្លាយថា Miss Lollipop)
៦. តារាសម្ដែង Johnny Depp (មានឈ្មោះក្លែងក្លាយថា Mr.Drip Noodle, Mr. Oddpongនិង Mr.Stench)
៧. តារាចម្រៀង Justin Bieber (មានឈ្មោះក្លែងក្លាយថា Chandler Bing)
៨. តារាចម្រៀង Britney Spears (មានឈ្មោះក្លែងក្លាយថា Ms. Alotta Warmheart និង Mrs. Diana Prince)
៩. តារាសម្ដែង Daniel Craig (មានឈ្មោះក្លែងក្លាយថា Olwen Williams)
១០. Tobey Maguire (មានឈ្មោះក្លែងក្លាយថា Neil Deep)