រៀបការជាង ១០ ឆ្នាំ Aom ទើបដាច់ចិត្តទម្លាយមូលហេតុនាង និង ស្វាមីដេកបែកគ្នា
ប្រិយមិត្តពិតបានស្គាលហើយ តារាស្រី Aom Phiyada នាងមិនត្រឹមតែជាតារាសម្តែងស្រីដែលមានទេពកោសល្យនោះទេ តែនាងក៏ជាពិធីករស្រីដែលពោរពេញទៅដោយវោហាសព្ទចាក់ទឹកមិនលិចថែមទៀតផង។ ដោយឡែក បើទោះបីជាពេលនេះនាងមិនសូចលេចមុខក្នុងការសម្តែងយ៉ាងណាក្តី តែតារាស្រីរូបនេះនៅតែទទួលបានប្រជាប្រិយភាព និង ការនឹករលឹកពីមហាជនមិនតិចនាក់នោះទេ។
ដោយឡែក បើងាកទៅមើលពីជីវិតឯកជនរបស់តារាស្រីរូបនេះវិញ នាងបានរៀបការសាងគ្រួសារជាមួយបុរសក្រៅរង្វង់សិល្បៈម្នាក់អស់ជាង ១០ ឆ្នាំទៅហើយ ថែមទាំងទទួលបានកូនពីរនាក់ជាចំណងដៃថែមទៀតផង។
តែអ្វីដែលមហាជនភ្ញាក់ផ្អើលនោះ ក្រោយលេចឮដំណឹងថា ពេលនេះនាង និង ស្វាមីបានចែកបន្ទប់គ្នាដេក ពោលគឺដេកបែកគ្នានេះហើយ។ ជុំវិញរឿងរ៉ាវទាំងអស់នោះ ពិតធ្វើឱ្យអ្នកគាំទ្រជាច្រើនងឿងឆ្ងល់ ក៏ដូចជាចង់ដឹងណាស់ថា ហេតុអ្វីបានជាប្តីប្រពន្ធរបស់អ្នកទាំងពីរបែរជាចែកបន្ទប់គ្នាដេកយ៉ាងដូច្នេះ។
យ៉ាងណាមិញ ថ្មីៗនេះអ្នកម៉ាក់កូនពីរ Aom Phiyada ក៏បានទម្លាយមូលអស់គ្មានសល់ឡើយពីហេតុដ៏សែនហួសចិត្តដែលនៅពីក្រោយរឿងដែលនាង និង ស្វាមីត្រូវដេលបន្ទប់បែកគ្នាថា ៖ « កាលដែលខ្ញុំ និង ស្វាមីដេកបែកបន្ទប់គ្នា គឺដោយសារតែមួយរយៈធំចុងក្រោយនេះនេះស្វាមីរបស់ខ្ញុំមានបញ្ហាសុខភាព ពោលគឺបញ្ហាផ្លូវដង្ហើម ដែលបណ្តាលឱ្យគាត់ដេកស្រមុកខ្លាំង រហូតខ្ញុំដេកមិនបានតែម្តង ហេតុដូច្នេះទើបខ្ញុំត្រូវដេកបែកបន្ទប់សិន»។
តែទោះជាយ៉ាងណា នាងក៏បានបង្ហើបបន្ថែមទៀតថា ពេលនេះអាការស្រមុករបស់ស្វាមីនាងឥឡូវ ក៏ចាប់ផ្តើមកាត់បន្ថយខ្លះហើយ៕
ប្រភព៖ Topnews