Angela Baby និង ស្វាមី ទម្លាយសារយ៉ាងរំជួលចិត្តមួយ ក្រោយធ្លាយដំណឹងលែងលះគ្នា
នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ ប្តីប្រពន្ធតារាសម្ដែងល្បីរបស់ចិន Angela Baby និង Huang Xiaoming បានប្រកាសលះលែងគ្នា ក្រោយរួមរស់ជាមួយគ្នាអស់ ៧ ឆ្នាំ ដែលគូស្នេហ៍មួយនេះ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេបានប្រកាសចែកផ្លូវគ្នាជាសាធារណៈមុនថ្ងៃចូលឆ្នាំចិន ៤ ថ្ងៃ។
បច្ចុប្បន្ន ព័ត៌មានលែងលះគ្នារបស់អ្នកទាំងពីរ បានក្លាយជាប្រធានក្តៅគគុកនៅលើបណ្ដាញសង្គម Weibo របស់ចិន ព្រោះតារាទាំងពីរដួង គឺជាគូស្នេហ៍របស់ Cbiz មានរឿងស្នេហាយ៉ាងផ្អែមល្ហែមជាងគេបំផុត។
យ៉ាងណាមិញ បន្ទាប់ពីព័ត៌មានលែងលះគ្នារបស់អ្នកទាំងពីរបានល្បីសុសសាយ នៅលើ Weibo ភ្លាមៗនោះជាលើកដំបូង Huang Xiaoming និង Angela Baby បានទម្លាយសារខ្លីមួយ ប៉ុន្តែអត្ថន័យយ៉ាងស៊ីជម្រៅ បង្ហោះនៅលើ Weibo របស់ពួកគេ យ៉ាងដូច្នេះថា ៖ «អរគុណសម្រាប់អ្វីគ្រប់យ៉ាងកាលពីអតីតកាល អនាគតនៅតែជាគ្រួសារ»។
ប្រយោគមួយនេះ ប្រៀបបានដូចជាការប្រកាសដោយប្រយោល បើទោះជាអ្នកទាំងពីរលែងលះគ្នាក៏ដោយ ក៏នៅតែរាប់អានគ្នា ធ្វើឱ្យមហាជនមិនអាចទប់អារម្មណ៍រំជួលចិត្តបានឡើយ៕