![ក្នុងកុនជាអ្នកបម្រើគេ តែជីវិតពិតតារាស្រីជើងចាស់ Top ជាសេដ្ឋីលាក់មុខ មានផ្ទះធំដូចវិមាន](https://www.popular.com.kh/wp-content/uploads/2022/02/pn-02.jpg)
ក្នុងកុនជាអ្នកបម្រើគេ តែជីវិតពិតតារាស្រីជើងចាស់ Top ជាសេដ្ឋីលាក់មុខ មានផ្ទះធំដូចវិមាន
បើនិយាយពីតួអង្គអ្នកបម្រើក្នុងរឿងភាគថៃ ភាគច្រើនប្រិយមិត្តយើងច្បាស់ជាបានស្គាល់រួចមកហើយតារាស្រីជើងចាស់លោកស្រី Top Daraneenute ដែលជាតារាសម្ដែងស្រីជើងចាស់ម្នាក់តែងតែសម្ដែងជាតួអ្នកបម្រើគ្រប់ប្រភេទ មិនថាបុរាណ និង សម័យ។
មិនត្រឹមតែតួជាអ្នកបម្រើនោះទេ ពេលខ្លះតារាស្រីរូបនេះក៏ហក់ក្ដាប់បានតំណែងតួអង្គម្ដាយតួឯកស្រីប្រុសផងដែរ តែគ្រាន់តែភាគច្រើនលោកស្រីសម្ដែងជាអ្នកបម្រើ។ បើគ្រាន់តែក្រឡេកមើលពីតួនាទីសិល្បៈគេពុំអាចវាយតម្លៃបានទេថាជីវិតតារាស្រីរូបនេះរស់នៅបែបណានោះ ឬ ក៏ឃើញនៅក្នុងរឿងជាអ្នកបម្រើគេ ហើយឆាកជីវិតពិតបែបនោះដែរ?
ការវាយតម្លៃបែបនេះវាពុំត្រឹមត្រូវនោះទេ តួយ៉ាងបើងាកមកមើលពីជីវិតតាស្រីជើងចាស់ Top ឯណេះវិញគឺខុសឆ្ងាយពីកញ្ចក់ទូរទស្សន៍ខ្លាំងណាស់ នៅក្នុងរឿងជាអ្នកបម្រើគេតែជីវិតពិតរស់នៅលើគំនរទ្រព្យយ៉ាងស្តុកស្ដម្ភមានលុយឡានវីឡាចាយមិនចេះខ្វះ។
ដូចគ្នានោះ កាលពីពេលកន្លងទៅ គេក៏ឃើញតារាស្រី Top បានបើបង្ហាញផ្ទះរស់នៅរបស់ខ្លួនក្នុងកម្មវិធីកម្សាន្តមួយ យ៉ាងប្រណីត និង មានការតុបតែងយ៉ាងស្រស់ស្អាត។ នៃទីធ្លាផ្ទះ មានទាំងសួនច្បារ អាងហែលទឹក ជាពិសេសមាននូវកន្លែងចិញ្ចឹមសត្វថែមទៀតផង។ ជុំវិញទិដ្ឋភាពនៃការបង្ហាញផ្ទះដ៏ស្រស់ស្អាត នេះពិតជាធ្វើឱ្យមហាជនស្រឡាំងកាំង និង លាន់មាន់សរសើរគ្រប់គ្នាព្រោះថាជីវិតពិតតារាសម្ដែងស្រីតួអង្គបម្រើក្នុងរឿងរូបនេះហាយសូរមិនធម្មតានោះទេ៕