ទន់ជង្គង់ស្រ៊ឹប! ពេលដឹងតម្លៃឈុតទៅទិញនំប៉័ងញ៉ាំរបស់ Kimberley អាចទិញផ្ទះមួយជុងបាន
Kimberley តារាស្រីលំដាប់ជួរមុខ និង ជាគ្រាប់ពេជ្រមួយដួងប្រចាំប៉ុស្តិ៍លេខ ៣ ថៃ ដែលមានរូបសម្រស់ស្រស់ស្អាត មានកម្ពស់ខ្ពស់ស្រឡះ និង មានសមត្ថភាពខ្ពស់ក្នុងការសម្តែង។
ឈានចូលវ័យ ៣០ ឆ្នាំ Kimberley ហាក់ស្រស់ស្រាយជាខ្លាំង ដោយគេសង្កេតឃើញថា សម្រស់តារាស្រីរូបនេះហាក់កាន់តែស្រស់ស្អាតឡើង ជាពិសេសគឺការតុបតែងខ្លួនហាក់កាន់តែឡូយឆាយ ស៊ីវីល័យជាងមុនទៅទៀត។
ជាក់ស្តែងថ្មីៗនេះ Kim បានបង្អួតរាងជាមួយឈុតអាវយឺតម៉ូតរហែកតិចៗពណ៌ស ជាមួយខោខៅប៊យ ស្ពាយកាបូប ជាមួយគ្រឿងអលង្ការបន្តិចបន្តួច ចេញក្រៅទិញនំប៉័ង មើលទៅសាមញ្ញៗ តែតម្លៃវិញមិនធម្មតានោះទេ។
ក្នុងនោះមានដូចជា៖
– អាវយឺតម៉ាក Eckhaus Latta ដៃខ្លីតម្លៃ ១៨៧ ដុល្លារ
– ស្បែកជើង New Balance 550 តម្លៃ ១៣៨ ដុល្លារ
– កាបូប Small Dior Vibe hobo តម្លៃ ៣ ៤០០ ដុល្លារ
– ខ្សែក Love necklace តម្លៃ ៤ ៦៥០ ដុល្លារ
– ក្រវិល Love earrings មួយគូតម្លៃ ៥ ១៥០ ដុល្លារ
– កងដៃ Love bracelet តម្លៃ ២៧ ៤០០ ដុល្លារ
– នាឡិកាដៃ Ballon Blanc de Cartier តម្លៃ ៨ ១៥០ ដុល្លារ
– និង កងដៃសេរ៉ាមិច Love bracelet តម្លៃ ៤៣ ៣០០ ដុល្លារ
សរុបទាំងអស់ប្រមាណ ៩២ ៣៧៥ ដុល្លារ៕
ប្រភព៖ Teenee