![ក្នុងរឿងជាតួអ្នកបម្រើ តែជីវិតពិត នាង Gade Thanya ហាយសូរមានលុយរាប់លានដុល្លារ](https://www.popular.com.kh/wp-content/uploads/2022/02/pn-04-3.jpg)
ក្នុងរឿងជាតួអ្នកបម្រើ តែជីវិតពិត នាង Gade Thanya ហាយសូរមានលុយរាប់លានដុល្លារ
ជឿថាប្រិយមិត្តសុទ្ធតែធ្លាប់បានទស្សនារឿងថៃគ្រប់គ្នា ក្នុងនោះប្រិយមិត្តក៏បានស្គាល់ហើយដែរតារាសម្ដែងស្រីកំប្លុកកំប្លែង និង តួអង្គអ្នកបម្រើ នាង Gade Thanya។ រាល់អ្នកធ្លាប់បានទស្សនាការសម្ដែងរបស់តារាស្រីរូបនេះសុទ្ធតែផ្ទុះសំណើចគ្រប់ៗគ្នាជាមិនខាន ពីព្រោះថាទេពកោសល្យ និង ទឹកមុខកំប្លែងរបស់តារាស្រី Gade គឺអត់សរសើរមិនបាន។
ទោះបីស្ថិតក្នុងរង្វង់សិល្បៈនឹងគេក៏ដោយ តារាសម្ដែងស្រី Gand តែងត្រូវបានមហាជនមួយចំនួនតិះតៀនអំពីរូបសម្រស់ ដោយហេតុថាពីកំណើតតារាស្រីរូបនេះពុំសូវជាមានមុខមាត់ស្អាតដូចគេឡើយ ពោលគឺនាងមានច្រមុះកំពិតបាត់ខ្ទង់។
យ៉ាងណាមិញ ទោះបីជាមានរូបសម្រស់មិនសូវជាស្រស់ស្អាតដូចតារាដទៃក៏ពិតមែន តែតារាសម្ដែងស្រីរូបនេះជាមនុស្សតស៊ូខ្លាំងណាស់ រហូតនាំឱ្យនាងទទួលបានទីផ្សារសិល្បៈខ្លាំងថែមទៀតផង។ បើគ្រាន់តែមើលតាមរូបសម្រស់ និង ការសម្ដែងប្រិយមិត្តអាចនឹងយល់ច្រឡំលើជីវិតពិតរបស់នាង ពីព្រោះតារាកំប្លែងវ័យ ៣៦ ឆ្នាំរូបនេះ គឺជាតារាស្រីមានលុយចាយរាប់លានដុល្លារ និង មានសម្ភារនិយមប្រើមិនចេះខ្វះ។
ជារឿយៗគេតែងឃើញតារាស្រីរូបនេះ ដើរកម្សាន្តទៅប្រទេសល្បីៗ ជាច្រើននៅជុំវិញពិភពលោក ព្រមទាំងបង្ហាញនូវឡានទំនើប ព្រមទាំងជីវិតហាយសូរជាមួយក្រុមគ្រួសារមិត្តភក្តិពុំសូវជាដាច់ទេ។
ទន្ទឹមនឹងភាពល្បីល្បាញ និង ជីវិតរស់នីពោរពេញដោយក្ដីសុខនេះមហាជនក្នុង និង ក្រៅស្រុកតែងតែស្ងើចចំពោះនាងមករហូត ជាពិសេសជីវិតតស៊ូក្នុងសិល្បៈនេះតែម្តងទោះទទួលបានការមើលងាយតែមិនចុះចាញ់ពិតជាគួរឱ្យសរសើរណាស់៕