ពូកែថាអន់ជាងប្រពន្ធ ស្រាប់តែអតីតប្ដី Yang Mi លេងមួយក្បាច់ ស្ងាត់មាត់អ្នករិះគន់ឲ្យជ្រាប
ក្រោយការលែងលះគ្នា អាជីពរបស់ Yang Mi និង Hawick Lau បានបែងចែកជា ២ផ្សេងគ្នា។ ខណៈដែល Yang Mi បែរមកចាប់អាជីពក្នុងសិល្បៈវិញ ដណ្តើមបានលេខឈរលើក្របទស្សនាវដ្តី និង ការថតផ្សាយពាណិជ្ជកម្មឥតឈប់ រីឯអតីតស្វាមីរបស់នាង កាន់តែស្ងប់ស្ងាត់ជាងមុន។
តារាសម្ដែងប្រុសរូបនេះ ហាក់ដូចជាប្រលែងដៃក្នុងការថតរឿង និង ចូលរួមកម្មវិធីនានា ជំនួសមកនូវការមើលថែយកចិត្តទុកដាក់លើកូនស្រីដែលរស់នៅឯហុងកុង។ ហេតុនេះហើយ ទើបធ្វើឱ្យមហាជនជាច្រើនជឿថា តារាប្រុសរូបនេះ អន់ជាងប្រពន្ធទាំងស្រុង ស្របពេលដែលអាជីពសិល្បៈរបស់លោកក៏ធ្លាក់ចុះខ្លាំង។
ទោះជាយ៉ាងណា បើតាមប្រភពចេញពីឧស្សាហកម្មកម្សាន្តធំ បានឱ្យដឹងថា Hawick Lau បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល ដោយសារតែសមត្ថភាពក្នុងមុខជំនួញមួយរបស់លោកគួរឱ្យកត់សម្គាល់។ ថ្វីដ្បិតថាជាតារាសម្ដែងក៏ពិតមែន ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ អតីតស្វាមី Yang Mi ទទួលបានបទពិសោធន៍ច្រើនក្នុងជំនួញអចលនទ្រព្យ។
នៅពេលដែលលោកបានចូលប្រឡូកក្នុសិល្បៈដំបូង លោកក៏បានវិនិយោគយ៉ាងសកម្មក្នុងវិស័យនេះផងដែរ ដោយទិញទាំងអគារខុនដូ និង ផ្ទះល្វែងប្រណីតច្រើនរាប់មិនអស់នៅហុងកុង។
ច្រើនឆ្នាំកន្លងមកនេះ តម្លៃនៃប្លង់អចលនទ្រព្យដែល លោក Hawick Lau កាន់កាប់បានកើនឡើងយ៉ាងលឿន។ យោងតាមការប៉ាន់ស្មាន តារាសម្ដែងប្រុសរូបនេះ កំពុងកាន់កាប់ប្លង់អចលនទ្រព្យដែលមានតម្លៃជាង ២០លានដុល្លារ។
បច្ចុប្បន្ន តារាប្រុសរូបនេះតែងទទួលបានការសរសើររាប់មិនអស់ ហើយគិតថា តាមពិតអាជីពជាអ្នកជំនួញ និង ការវិនិយោគរបស់លោកគឺរីកចម្រើនជាងអាជីពសម្តែងទៅទៀត៕