(វីដេអូ) កាន់តែរំជួលចិត្ត ពេលបងប្រុស នាង គន្ធា ទម្លាយរឿងនេះមួយទៀត ធ្វើឱ្យអ្នកគាំទ្រទឹកភ្នែកដាបថ្ពាល់
ថ្មីៗនេះ មហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ចែករំលែកពេញបណ្ដាញសង្គមនូវវីដេអូកិច្ចសម្ភាសខ្លីៗរបស់តារាចម្រៀងស្រី នាង គន្ធា ដែលឃើញមានពាក្យពេចន៍សរសើរខ្លាំងចំពោះបងប្រុសទី ២ របស់នាង បន្ទាប់ពីបានទម្លាយនូវជីវិតតស៊ូរបស់បងប្អូន ដោយលោកក្នុងនាមជាបងប្រុសម្នាក់ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីប្អូនៗ កាលពីចូលប្រឡងចម្រៀងដំបូងៗ។
ក្នុងនោះ អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ ដល់ថ្នាក់មើលវីដេអូហើយរំភើបរំជួលចិត្តស្រក់ទឹកភ្នែក ចំពោះទង្វើរបស់បងប្រុសទី ២ តារាចម្រៀងស្រីរូបនេះ ពេលដែលលោកនិយាយដល់រឿងប្អូនៗចូលប្រឡងចម្រៀងដំបូងមានការពិបាកខ្លាំង ព្រោះតែខ្វះខាតជីវភាពសម្រាប់ផ្គត់ផ្គង់ប្អូនៗ ដែលថ្ងៃមួយពេលលោកជូនប្អូនៗទៅប្រឡងចម្រៀង គឺមិនមានថវិកាសម្រាប់ញ៉ាំគ្រប់គ្រាន់នោះទេ លោកសុខចិត្តញ៉ាំបង្អែមតម្លៃ ១៥០០ រៀល ទុកលុយឱ្យប្អូនៗញ៉ាំបាយ និង គុយទាវ ដើម្បីឱ្យមានកម្លាំងពេលប្រឡងទៀតផង។
ចំពោះវីដេអូខ្លីដែលបង្ហាញពីទឹកចិត្តរបស់បងប្រុសដ៏ល្អប្រពៃរបស់ នាង គន្ធា នេះ កំពុងតែត្រូវបានអ្នកគាំទ្រចែករំលែក និង សម្ដែងនូវអារម្មណ៍រំភើបចិត្តចំពោះបងប្អូនរបស់នាង ដែលចេះស្រឡាញ់មើលថែគ្នា និង តស៊ូឆ្លងកាត់ភាពលំបាកជាមួយគ្នាបែបនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖
@sophalpov ឆ្លើយតបទៅកាន់ @dybsv7ikludl ♬ សំឡេងដើម – Sophal Pov