Janie បដិសេធមិនសម្របសម្រួល ក្រោយដាក់ពាក្យប្តឹងក្រុមអ្នករិះគន់កូននាង
បន្ទាប់ពីតារាសម្ដែងស្រី Janie Thienphosuwan បានចេញមុខការពារនាងតូច Nola ដែលជាកូនស្រីសំណព្វចិត្ត ក្រោយពីត្រូវបានអ្នកនិយមលេងក្នុងបណ្ដាញសង្គមរិះគន់កូនស្រីតូចរបស់នាង ដោយប្រើពាក្យគំរោះគំរើយមិនអាចទទួលយកបាន។ ថ្មីៗនេះព័ត៌មាននេះ បានចេញមកធ្វើជាបច្ចុប្បន្នភាព បន្ទាប់ពីចាប់ខ្លួនអ្នកដែលបញ្ចេញមតិតាមរយៈខមមិន។
យ៉ាងណាមិញ ក្រោយពីឃាត់ខ្លួនបានក៏មិនមានយោបល់អ្វីនោះដែរ តាមពិតគឺជាក្រុមតែមួយយូរមកហើយ។ បើសម្តីរបស់តារាស្រីរូបនេះ បាននិយាយថា ពីមុននាងមិនខ្វល់ពីអ្វីទាំងអស់ ព្រោះនាងមិនទាន់មានកូន មិនចង់ឱ្យក្លាយជាបញ្ហា ប៉ុន្តែនាងចង់ដឹងថា ពួកគេស្គាល់បាបបុណ្យឬអត់? ម្យ៉ាងវិញទៀត Janie នាងគិតថាធ្វើការងារក្នុងវិស័យនេះ ចៀសមិនផុតទេពីរឿងអស់ទាំងនេះ នាងអាចយល់បានរហូត មកដល់សព្វថ្ងៃនេះ នាងមានកូនហើយ ដូច្នេះនាងមានអារម្មណ៍ថាមិនសមរម្យ។
ទោះជាយ៉ាងណា ឥឡូវនេះអ្នកប្រព្រឹត្តខុសត្រូវផ្ដន្ទាទោសតាមច្បាប់ ព្រោះក្រុមគ្រួសាររបស់ Janie បានជួបរឿងបែបនេះ រងទុក្ខជាយូរមកហើយ។ ករណីនេះនៅមិនទាន់ចប់នោះទេ ព្រោះរឿងទាំងនេះមិនមែនទើបតែកើតមានឡើង ត្រឹម ១ ទៅ ២ ខែនោះទេ នេះបើតាមការបញ្ជាក់ពីប៉ូលិសកំពុងដំណើរការរឿងនេះ ត្រូវអនុលោមតាមច្បាប់ការពារកូនស្រីបង្កើតរបស់នាង៕