Yoyo Chen ប្រពន្ធតួអ្នកក្លាហានខ្វាក់ ស្រាប់តែទម្លាយថាខ្លួនជាមនុស្សបែបនេះ ធ្វើឱ្យផ្អើលអស់ហ្វេន
ចាប់ផ្តើមអាជីពដំបូង Yoyo Chen នាងគឺជាតារាបង្ហាញម៉ូដ បន្ទាប់មកក៏បានបង្ហាញខ្លួនឈានចូលក្នុងកញ្ចក់ទូរទស្សន៍ TVB លើកដំបូងក្នុងឆ្នាំ ២០០៤ តាមរយៈរឿង «Sunshine Heartbeat»។ ថ្វីដ្បិតតែនាងជាតារាស្រីរូបស្រស់ ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងក៏ដោយ ប៉ុន្តែគួរឱ្យសោកស្តាយ នាងមិនត្រូវបានផ្តល់ឱកាសការងារច្រើននោះទេ មួយរយៈក្រោយមកនេះ។
អ្វីដែលកត់សម្គាល់នោះ អាជីពរបស់នាងត្រូវបានគេផ្តោតសំខាន់ ក្រោយពេលនាងរៀបការជាមួយនឹង Vincent Wong ដែលទស្សនិកជនស្គាល់ថាជាតួអង្គអ្នកក្លាហានខ្វាក់ ក្នុងឆ្នាំ ២០១១ និង សម្រាលបានកូនស្រី ១ នាក់។
ទោះជាយ៉ាងណា នៅក្នុងបទសម្ភាសមួយរបស់តារាស្រីរូបនេះ បានសារភាពអំពីខ្លួននាងថា ៖ «ខ្ញុំគិតថាសាធារណជនភាគច្រើនគិតថា ខ្ញុំជាមនុស្សឆ្លាតណាស់ ប៉ុន្តែខ្ញុំបែរជាមានអារម្មណ៍ថាខ្លួនឯងល្ងីល្ងើជាងគេ។ មានរឿងជាច្រើនដែលខ្ញុំនៅខ្វះខាត បើធៀបនឹងអ្នកដទៃ»។
ជាមួយគ្នានោះ Yoyo បានចែករំលែកទៀតថា នាងព្រួយបារម្ភជានិច្ចអំពីការធ្វើមិនបានល្អ ៖ «ហេតុផលនៅពីក្រោយការថប់អារម្មណ៍របស់ខ្ញុំ គឺមកពីខ្ញុំខ្វះទំនុកចិត្ត»។ គួររំឭកផងដែរថា ចាប់តាំងពីឆ្នាំ ២០២០ មក Yoyo មានអារម្មណ៍ថាវាជាពេលវេលាដ៏ត្រឹមត្រូវ ក្នុងការស្តារអាជីពរបស់នាងឡើងវិញ។
ដោយទទួលបានការសរសើរចំពោះតួនាទីដ៏កម្សត់របស់នាងក្នុងរឿង «Life After Death» នាងត្រូវបានតែងតាំងជាតួស្រី ដែលចូលចិត្តបំផុត និង ជាតួឯកស្រីដែលគាំទ្រល្អបំផុតនៅក្នុងកម្មវិធី TVB Anniversary Awards៕