ញាក់សាច់! ផ្ទះលំហែលើដីជាង ១០០ រ៉ៃរបស់ Bird Thongchai ឃើញហើយលាន់មាត់វ៉ាវ
Bird Thongchai តារាចម្រៀងលំដាប់លេខ ១ ប្រចាំប្រទេសថៃ ដែលមានកេរ្តិ៍ឈ្មោះល្បីខ្លាំង មានប្រជាប្រិយបំផុត និងឈរជើងលើវិថីសិល្បៈបានយូរដោយមិនរង្គោះរង្គើ។
Bird បានប្រឡូកចូលវិស័យសិល្បៈថៃតាំងពីឆ្នាំ ១៩៨៣ មកម្ល៉េះ គិតមកទល់ពេលនេះគិតគឺរយៈពេល ៣៩ ឆ្នាំហើយ ដែលលោកដើរលើវិថីនេះ តែឥទ្ធិពលរបស់លោកគឺនៅតែខ្លាំង។
យ៉ាងណាមិញឈានចូលដល់វ័យ ៦៣ ឆ្នាំហើយ Bird ហាក់មិនទាន់គិតគូពីរឿងគូជីវិតសោះឡើយ ផ្ទុយទៅវិញលោកបែរជាមមាញឹកនឹងការប្រើជីវិតរស់នៅបែបសាមញ្ញធម្មតាប្រចាំថ្ងៃ។
កំពូលតារាចម្រៀងរូបនេះ ត្រូវបានគេស្គាល់ថា ជាមនុស្សស្រលាញ់ធម្មជាតិខ្លាំង ដោយលោកបានចំណាយពេលស្ទើរពាក់កណ្តាលជីវិតរបស់លោក ទិញដីសង់ផ្ទះ សម្រាប់លំហែផ្ទាល់ខ្លួនជាមួយក្រុមគ្រួសារនៅឯ Chiang Rai ដោយទំហំដីមានជាង ១០០ រ៉ៃ។
ផ្ទះចម្ការមួយនេះ លោក Bird បានដាក់ឈ្មោះថា បានរ៉ៃឧត្តមសុខ គឺជាទីកន្លែងដែលលោកស្នាក់នៅប្រចាំគ្រប់ពេលទំនេរពីការងារ ដោយមានការជួយមើលខុសត្រូវពីបងប្រុសបង្កើតរបស់លោកចំនួន ២ រូប តែបច្ចុប្បន្ននៅសល់តែបងធំម្នាក់ ម្នាក់ទៀតបានរើចេញទៅនៅជាមួយក្រុមគ្រួសារ។
ក្នុងទីធ្លាដីផ្ទះដ៏ធំទូលាយ លោក Bird និងបងប្រុស មានដាំដំណាំជាច្រើន ដោយមានទាំងស្រូវស្រែ បន្លែបង្កា និងដំណាំហូបផ្លែផ្សេងៗ។ ក្រៅពីនេះលោកក៏បានគិតគូរដល់បរិស្ថាន ដោយថាមពលអគ្គិសនីស្ទើរតែទាំងស្រុងក្នុងផ្ទះនេះ គឺបានមកពីការប្រើបន្ទះសូឡា។ ដើម្បីកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖