ឃើញ អៀង ចេនឡា ធ្លាក់ខ្លួនឈឺធ្ងន់ មិត្តសិល្បៈ ៣ រូប ស្រុះដៃគ្នាធ្វើរឿងនេះដល់លោកភ្លាមៗ
កាលពីព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនមានការភ្ញាក់ផ្អើលស្លុតចិត្តជាខ្លាំង ក្រោយពីទទួលបានដំណឹងថា លោក អៀង ចេនឡា កំពុងធ្លាក់ខ្លួនឈឺម្ដងទៀត ហាក់មានសភាពធ្ងន់ធ្ងរខ្លាំង ជាជំងឺរលាកស្រោមខួរក្បាល ដែលពេលនេះលោកកំពុងសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលមានអាការនិយាយរវើរវាយលែងដឹងអ្វីហើយ។
ក្រោយទទួលបានដំណឹងនេះ អ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើន បានសម្ដែងនូវការព្រួយបារម្ភអាណិតខ្លោចចិត្ត ចំពោះតារាប្រុសរូបនេះជាខ្លាំង ព្រមទាំងបានខមមិនសួរសុខទុក្ខលោក និង សារជូនពរឱ្យលោកបានឆាប់ធូរស្បើយពីជំងឺវិញជាបន្តបន្ទាប់ផងដែរ។
ទន្ទឹមនឹងនោះដែរ មិនត្រឹមតែបង្ហាញក្ដីបារម្ភ និង សារជូនពរនោះទេ គេក៏បានឃើញតារាប្រុសស្រី ៣ រូប ក្នុងនាមជាអ្នកសិល្បៈដូចគ្នា មិនឈរឱបដៃមើលឡើយ ដែលពួកគេបានចូលរួមជាជំនួយថវិកាដើម្បីជួយសម្រាលដល់ការព្យាបាលជំងឺរបស់ លោក អៀង ចេនឡា តាមរយៈប្អូនប្រុសរបស់លោក គឺពិធិករ សុខ រ៉ាស៊ី ផងដែរ។ តារាប្រុសស្រី ៣ រូបនោះមាន៖
១. សុគន្ធ ថេរ៉ាយុ បានចូលរួមជាជំនួយថវិកាចំនួន ៣០០ ដុល្លារ។
២. ជី ដេវីដ តារាចម្រៀងប្រុសរូបនេះបានចូលរួមជាជំនួយថវិកាចំនួន ៣០០ ដុល្លារ។
៣. តារាចម្រៀងសុខ សីឡាលីន បានចូលរួមជាជំនួយថវិកាចំនួន ១០០ ដុល្លារ៕