មិនខុសអ្វីពីក្នុងរឿង! តួកូនប្រុសនាងឡាំយ៉ង អូន Mac ជីវិតពិតឪពុកម្ដាយលែងលះគ្នា តាំងនៅអាយុ ១០ ឆ្នាំ
បើនិយាយពីខ្សែភាពយន្តភាគថៃ ជឿថាប្រិយមិត្តនៅតែចង់ចាំមិនភ្លេចឡើយរឿង «ជីវិតនាងឡាំយ៉ង» ដែលជារឿងមួយទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនក្នុង និង ក្រៅស្រុក។ ក្នុងនោះមហាជនយើងក៏ច្បាស់ជាចាំជាក់ជាមិនខានកូនប្រុសនាង ឡាំយ៉ង កាលពីក្មេង ដែលសម្ដែងដោយតារាប្រុសវ័យក្មេងអូន Mac Nattapat ។
បច្ចុប្បន្នតារាប្រុសវ័យក្មេងរូបនេះមានអាយុ ១៥ ឆ្នាំហើយ ថែមទាំងមានរូបសម្រស់ស្រស់សង្ហាទៀតផង ដែលធ្វើឱ្យមហាជនស្រីៗឃើញហើយលង់ស្នេហ៍គ្រប់ៗគ្នា។ ក្នុងនោះបើយើងរំឭកតាមរយៈសាច់រឿងដែលតារាប្រុស Mac បានសម្ដែងគឺត្រូវជួបជាមួយនឹងជីវិតព្រាស់ប្រាស់ ពោលគឺឪពុកម្ដាយលែងលះគ្នារស់នៅរៀងខ្លួន។
មិនខុសពីជីវិតនៅក្នុងរឿងប៉ុន្មាន បើនិយាយពីជីវិតពិតរបស់តារាប្រុសវ័យក្មេងរូបនេះគឺបច្ចុប្បន្នត្រូវរស់នៅជាមួយម្តាយ រីឯឪពុកត្រូវរស់នៅផ្សេង ព្រោះថាម្តាយឪពុករបស់ Mac បានលែងលះគ្នាតាំងតារាប្រុសរូបនេះមានអាយុខ្ទង់ ១០ ទៅ ១១ ឆ្នាំមកម៉្លេះ។
យ៉ាងណាមិញ ទោះបីជាគ្មានឪពុកមើលថែដូចគេ Mac ក៏សប្បាយចិត្តនឹងវាសនា ដោយតារាប្រុសរូបនេះហាក់មិនតូចចិត្តឡើយ មានតែប្រឹងប្រែងខិតខំតស៊ូរៀនសូត្រឱ្យបានពូកែ ដើម្បីអនាគតអាចមានមុខរបរការងារល្អដើម្បីចិញ្ចឹមម្ដាយតែប៉ុណ្ណោះ។
ដូចគ្នានោះ បើនិយាយពីសមត្ថភាពសម្ដែងក្នុងវិស័យសិល្បៈវិញ អូន Mac តែងត្រូវបានមហាជនអួតសរសើរមិនដាច់ពីមាត់ឡើយ។ តួយ៉ាងបច្ចុប្បន្នរូបគេកាន់តែពេញវ័យ និង ស្រស់ស្អាតទៀតនោះកាន់តែធ្វើឱ្យតារាវ័យក្មេងរូបនេះក្ដាប់បានឱកាសការងារជាហូរហែ ដែលនាំឱ្យជីវិតរស់នៅយ៉ាងមានក្ដីសុខជាមួយនឹងម្ដាយ៕