ចាំតួលោករ៉េត និង នាងចម ទេ? មកដឹងជីវិតក្រៅឆាករបស់តួទាំងពីរ ក្រោយបញ្ចាំងចប់ជាង ៣០ ឆ្នាំ
«ជីវិតនាងចម» គឺជារឿងភាគថៃដ៏ល្បីរន្ទឺមួយដែលចេញក្នុងឆ្នាំ ១៩៩២ គិតមកទល់ពេលនេះមានអាយុកាលជាង ៣០ ឆ្នាំមកហើយ។ រឿងភាគថៃមួយនេះ ក៏ធ្លាប់បានយកមកចាក់បញ្ចាំងនៅប្រទេសខ្មែរ ហើយទទួលបានការគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់ដូចគ្នា។
យ៉ាងណាមិញកន្លងទៅ ៣០ ឆ្នាំ តួឯកប្រុសស្រីក្នុងរឿងនេះ ក៏បានប្រែប្រួលមិនធម្មតាដូចគ្នា។ ហើយបច្ចុប្បន្នពួកគេរស់នៅបែបនេះ៖
១. Anne Thongprasom
Anne Thongprasom បានដើរតួជា នាងចម បច្ចុប្បន្នមានវ័យ ៤៥ ឆ្នាំហើយ។ តាមរយៈសាច់រឿងមួយនេះធ្វើឱ្យអ្នកនាង Anne បានជាប់រហ័សនាមជា នាងចម រហូតមកដល់សព្វថ្ងៃ។ បើទោះមានវ័យច្រើនតែ Anne មិនទាន់រៀបការនៅឡើយទេ ផ្ទុយទៅវិញនាងបែរជាបង្កើនការងារសិល្បៈ ដោយមានអាជីពជាអ្នកដឹកនាំមួយមុខទៀត។ លើសពីនេះសម្រស់របស់នាងគឺនៅតែស្រស់ស្អាតដូចដើម បើទោះមានវ័យ ៤៥ ក្តី Anne នៅតែមានដំណែងជាតួអង្គសំខាន់ គ្រប់ខ្សែភាពយន្តដែលនាងលេង។
២. Tun Jukrit Ammarat
លោក Tun Jukrit Ammarat បានសម្តែងជាតួឯកប្រុស លោករ៉េត ឬនាយ ថាត់ទេព។ កន្លងទៅជាង ៣០ ឆ្នាំ លោកមានវ័យ ៥២ ឆ្នាំហើយ។ លោកនៅតែជាតារាជើងចាស់ដែលទទួលបានការគោរពស្រលាញ់។ លោក Tun បានរៀបការនៅឆ្នាំ ២០០៦ ជាមួយអ្នកនាង Suta Isara៕