ប្រឡូកសិល្បៈអស់រាប់សិបឆ្នាំ ពេលនេះអ្នកស្រី Chom Chai ទម្លាយរឿងមួយនេះ ផ្អើលអ្នកចង្កោមសិល្បៈ
ជាការពិតណាស់ប្រសិនបើរំឭកដល់តារាសម្ដែងថៃជើងចាស់ពីមុនៗ ប្រិយមិត្តច្បាស់ជាស្គាល់ជាក់ជាមិនតារាសម្ដែងស្រីពោរពេញដោយសមត្ថភាពលោកស្រី Chom Chay Chatwilai ដែលជាតារាស្រីមួយរូបដែលមាននូវទេពកោសល្យសិល្បៈសម្ដែងល្អ ហើយមហាជនគ្រប់គ្នាតែងអួតសរសើរមិនដាច់ពីមាត់។
បច្ចុប្បន្នតារាស្រីរូបនេះមានអាយុ ៧២ ឆ្នាំហើយ ដោយវ័យកាន់តែចាស់ ស្មារតីភ្លេចភ្លាំងច្រើនផង ថ្មីៗនេះក្នុងបទសម្ភាសសារព័ត៌មានក្នុងស្រុកមួយតារាស្រីរូបនេះបានប្រកាសថាលោកស្រីនឹងត្រៀមដើរចេញពីសិល្បៈថៃហើយ ពីព្រោះសុខភាពកាន់តែទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ។
ថ្លែងក្នុងបទសម្ភាសលោកស្រី Chom Chai បាននិយាយថា បច្ចុប្បន្នសុខភាពលោកស្រីហាក់មិនសូវស្រួល ជារឿយៗលោកស្រីតែងតែទៅជួបពេទ្យរហូត ដូច្នេះដើម្បីឱ្យនាំទុកដល់ក្រុមការងារដទៃផងលោកស្រីគឺនឹងសម្រេចថានឹងត្រៀមចាកចេញឆាប់ៗនេះ។
លើសពីនោះទន្ទឹមនឹងការត្រៀមចាកចេញពីសិល្បៈនេះ លោកស្រីក៏បានបង្ហាញចំណាប់អារម្មណ៍របស់លោកស្រីថាលោកស្រីពិតមិនសោកស្តាយឡើយ ព្រោះបើនៅតទៅក៏ពុំអាចធ្វើការងារបានពេញដៃពេញជើងដូចមុនដែរ និយាយឱ្យខ្លីគឺលោកស្រីចាស់ហើយដូចច្នេះមានតែសម្រាកមើលថែសុខភាព និង រក្សាសីលប៉ុណ្ណោះ។
ដោយឡែក បើងាកទៅមើលមហាជនឯណោះវិញ ខណៈដែលលោកស្រីបានប្រកាសថានឹងត្រៀមដើរចេញ ម្នាក់ៗក៏មានការសោកស្ដាយដែរ តែធ្វើយ៉ាងណាព្រោះតែវ័យចាស់ជរាធ្វើឱ្យតារាស្រី Chom Chai ត្រូវតែផ្អាកពីវិស័យនេះ តែទោះបីជាផ្អាកមែនសម្រាប់ស្នាដៃសម្ដែងគឺមហាជនចាំមិនភ្លេចនោះទេ៕