ព្រោះតែហេតុផលនេះទើប Smart Krissada អាយុ ៤៤ ឆ្នាំហើយ នៅមិនទាន់បើកបេះដូង
ជឿជាក់ថា ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ ពីតារាសម្តែងប្រុសជើងចាស់ គឺលោក Smart Krissada ព្រោះលោកជាតារាសម្តែងប្រុសដែលមានសមត្ថភាព និង ទេពកោសល្យម្នាក់នៅក្នុងរង្វង់សិល្បៈថៃ ដែលអ្នកណាៗក៏ចងចាំមុខរបស់លោកស្ទើរមិនភ្លេចឡើយ។
បើងាកមកមើលពីជីវិតឯកជនរបស់តារាប្រុសរូបនេះវិញ មកទល់ពេលនេះលោកមានអាយុ ៤៤ ឆ្នាំហើយ តែនៅឡើយហាក់មិនទាន់ទម្លាយថាមានម្ចាស់ចិត្តឱ្យមហាជនបានស្គាល់នោះទេ។ ក្នុងនោះដែរ បើទោះបីជាលោកមានវ័យជ្រេហើយក៏ដោយ តែសម្រស់របស់លោកហាក់មិនជ្រេតាមអាយុទាល់តែសោះ។
ទោះជាយ៉ាងណា សម្រាប់មហាជនអ្នកគាំទ្ររបស់លោក ម្នាក់ៗព្រួយបារម្ភខ្លាចថាលោកមិនគិតគូររកអ្នកស្អំបេះដូងនឹងគេ ខណៈមិត្តៗស្រករលោកគេមានប្រព្ធកូនស្ទើរតែទាំងអស់ហើយនោះ។ យ៉ាងណាមិញ ជុំវិញក្តីព្រួយបារម្ភរបស់មហាជននេះដែរ លោកក៏ធ្លាប់បានបង្ហើបកាលពីពេលកន្លងទៅម្តងរួចមកហើយពីមូលហេតុដែលលោកមិនទាន់មានអ្នកស្អំបេះដូងនោះ។
ជាក់ស្តែង ខណៈពេលនោះលោកបានទម្លាយថា មូលហេតុដែលលោកមិនទាន់យកអ្នកណា ក៏ព្រោះតែលោកគិតថា ខ្លួនលោកជាមនុស្សដែលចូលចិត្តនៅម្នាក់ឯង កន្លងមកលោករស់ជាខ្លួនឯងឡើងទម្លាប់ហើយ មិនថាការរស់នៅ ឬ ការប្រើប្រាស់ជីវិតពីមួយថ្ងៃទៅមួយថ្ងៃឡើយ ដូច្នេះលោករង់ចាំមនុស្សម្នាក់ដែលទទួលយកអ្វីដែលជាខ្លួនលោក អត្តចរិតស្រដៀងគ្នា និង យល់ពីគ្នាទៅវិញទៅមក។
យ៉ាងណាមិញ ក្រោយបានឮដូច្នេះហើយ ពិតធ្វើឱ្យនារីៗដែលមានចំណុចដូចដែលលោកចង់បានជ្រួលជ្រើមមិនស្ទើរនោះឡើយ ចំណែកអ្នកគាំទ្រលោកវិញ ក៏សង្ឃឹមថាលោកនឹងជួបស្នេហ៍ពិតឆាប់ៗផងដែរ៕
ប្រភព៖ daradaily