ស្លុតចិត្តពេក! គូស្នេហ៍ Tangmo ទម្លាយបែបនេះទាំងអួល ក្រោយដឹងថានាងធ្លាក់ទន្លេបាត់ខ្លួន
កាលពីយប់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ តារាសម្តែងស្រី Tang Mo បានធ្លាក់ទឹកនាទន្លេចៅផ្រះយ៉ា ដែលបង្កឱ្យមានការភ្ញាក់ផ្អើលតក់ស្លុតជាខ្លាំង ដល់មហាជន និង អ្នកគាំទ្រ។ ក្នុងនោះ តាំងពីកើតហេតុមក ខាងក្រុមអ្នកស្វែងរកបានខ្វែងដៃខ្វែងជើងតាមរកយ៉ាងសស្រាក់សស្រាំ ប៉ុន្តែមិនទាន់ឃើញស្រមោលរបស់នាងឡើយ។
យ៉ាងណាមិញ ជុំវិញហេតុការណ៍នេះ នាយ Bird ដែលត្រូវបានគេស្គាល់ថាជា គូស្នេហ៍របស់ Tangmo ក៏បានបង្ហាញអារម្មណ៍ព្រួយបារម្ភខ្លាំងដល់នាងដូចគ្នា។ នាយបានបង្ហោះសារថា៖ «អូននៅទីណា? គ្រប់គ្នាបារម្ភពីអូនខ្លាំងណាស់»។
គួរបញ្ជាក់ឱ្យដឹងដែរថា តារាស្រី Tangmo បានចេញជិះទូកកម្សាន្តជាមួយមិត្តភក្តិនាងចំនួន ៥ នាក់ផ្សេងទៀត ដោយទូកដែលនាងជិះជាប្រភេទ Speed Boat ពណ៌ស ដែលមានអ្នករួមដំណើរសរុបចំនួន ៦ នាក់ ទាំងសាមីខ្លួន (ប្រុស ៣ ស្រី ៣)។ គិតមកត្រឹមម៉ោង ១ ថ្ងៃ ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ អស់រយៈពេលជាង ១២ ម៉ោងហើយ ដែលកងកម្លាំងបានចេញតាមរកតារាស្រីរូបនេះ ហើយមិនទាន់ប្រទះឃើញនៅឡើយ មិនដឹងស្លាប់ ឬរស់៕