ផ្អើលប្រទេស! ថ្ងៃខួបប្រពន្ធ តារាឥណ្ឌូនេស៊ីម្នាក់ លេងពួយជូនកាដូទូ ATM ផ្ទាល់ខ្លួនមួយគ្រឿងឱ្យ
ថ្មីៗនេះ វីដេអូមួយកំពុងផ្ទុះខ្លាំងលើបណ្ដាញសង្គម ក្រោយបង្ហាញឱ្យឃើញពីតារាឥណ្ឌូនេស៊ីម្នាក់ឈ្មោះ Raffi Ahmad បានធ្វើការ surprise តារាសម្ដែង Nagita Slavina ដែលជាភរិយាលោក នៅទូ ATM ផ្ទាល់ខ្លួនមួយក្នុងថ្ងៃខួបកំណើតរបស់នាង។
ការពញ្ញាក់អារម្មណ៍មួយទំហឹងនេះដែរ បានធ្វើឱ្យតារាស្រី Nagita មិនជឿនោះឡើយ ដោយនាងគិតថាប្ដីរបស់នាងគ្រាន់តែ prank លេងតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា នៅពេលដែលនាងយកកាតធនាគាររបស់ខ្លួន សូកចូលទូបំណងនឹងដកលុយ ក៏ទូនោះស្រាប់តែបញ្ចេញលុយមកមែន ដែលជាហេតុធ្វើឱ្យរូបនាងគាំងរកនិយាយអ្វីមិនចេញ។
វីដេអូមួយនេះដែរ បានទាក់ទាញចំណាប់អារម្មណ៍មហាជនតាមបណ្ដាញសង្គមជាច្រើន ដោយម្នាក់ៗក្រោយបានទស្សនាវីដេអូហើយ កើតការងឿងឆ្ងល់ថា តើពួកគេអាចទិញបានទូ ATM ដោយខ្លួនឯងនេះបានដោយរបៀបម៉េច?
ជាមួយនឹងបញ្ហាចម្ងល់នេះដែរ ខាងធនាគារ Bank Negara Indonesia ក៏បានចេញមកបញ្ជាក់ច្បាស់ៗឱ្យដឹងថា ទូ ATM នោះ គឺពួកគេបានដោយស្របច្បាប់ពិតមែន។ ខាងធនាគារ លើកឡើងបែបនេះទៀតថា លោក Raffi គឺជាអតិថិជនដ៏សំខាន់មួយរូបរបស់ធនាគារពួកគេ ហើយទូ ATM នោះ គឺសម្រាប់ផ្ដល់ភាពងាយស្រួលសម្រាប់ពួកគេក្នុងការដកប្រាក់។
ទោះជាយ៉ាងណា ខាងធនាគារក្រោយមកក៏បានទម្លាយដែរថា ទូ ATM មួយនោះនឹងត្រូវផ្លាស់ទៅដាក់នៅក្រុមហ៊ុនកម្សាន្តរបស់គូស្នេហ៍តារាមួយគូនេះ ដែលមានទីតាំងមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ពួកគេ ឆាប់ៗខាងមុខនេះ។ ជាក់ស្ដែងទៅ ទូ ATM នេះគឺត្រូវដឹកបញ្ជូនដាក់ផ្ទះរបស់ពួកគេសិន ដើម្បីធ្វើការ Surprise ខួបកំណើត មុនផ្លាស់ទីទៅកន្លែងជាក់លាក់៕
ប្រភព៖ World Of Buzz