ស្គាល់គ្នា ១០ ឆ្នាំហើយ Yoona ទើបហ៊ាននិយាយរឿងនេះជាមួយ Lee Jong Suk នៅលើឆាក
នៅក្នុងបទសម្ភាសមួយដែលត្រូវបានចេញផ្សាយកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ រវាងទស្សនាវដ្តីកូរ៉េ ELLE និង តារាចម្រៀង និង សម្ដែងស្រី Yoona បានទម្លាយអំពីទំនាក់ទំនងរបស់នាង ជាមួយនឹងតារាសម្តែងប្រុស Lee Jong Suk ដែលនាងពិតជារំភើប ហើយសរសើរដល់រូបលោកជាខ្លាំង។
យ៉ាងណាមិញ កាលពីឆ្នាំ ២០១៦ Yoona និង Lee Jong Suk បានចូលរួមកម្មវិធី MBC Drama Awards គ្រាមួយនោះ គឺ Lee Jong Suk ជាអ្នកឈ្នះពានរង្វាន់ ដោយមាន នាង និង តារាប្រុស Siwan ជាអ្នកបង្ហាញនូវពានរង្វាន់។
អំឡុងពេលនោះ តារាទាំងពីរ បានបង្ហាញនូវស្នាមញញឹមពព្រាយដាក់គ្នាទៅវិញទៅមក នៅលើឆាកប្រគល់ពានរង្វាន់ ពេលនោះហើយដែលសមាជិក SNSD រូបនេះ បានបង្ហើបថា៖ «ពេលខ្ញុំអបអរសាទរគាត់ តើដឹងទេ គាត់បែរជាឆ្លើយថា ខ្ញុំពិតជាស្អាតណាស់»។ យើងខានជួបគ្នាយូរហើយ ខ្ញុំក៏បានអរគុណគាត់ដែលបានថាខ្ញុំ ស្អាត ព្រោះអត់ដឹងឆ្លើយតបយ៉ាងម៉េចវិញទេ»។
តារាស្រីរូបនេះ បានបន្តថា៖ «ពួកយើងមានអារម្មណ៍ភ័យណាស់ ព្រោះវាជាពិធីប្រគល់រង្វាន់ ហើយយើងក៏ខានជួបគ្នាយូរហើយដែរ។ ដូច្នេះការដែលគាត់ថា ខ្ញុំស្អាត គឺគ្រាន់តែជាពាក្យជំនួសឱ្យពាក្យ សួស្តី ប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំមិនគិតថា មានមនុស្សជាច្រើនបានយកសម្តីក្នុងឃ្លីបនោះទេ»។
ទោះជាយ៉ាងណា តាមពិតទៅ Yoona និង Lee Jong Suk តារាប្រុសស្រីទាំងពីរបានស្គាល់គ្នាប្រហែលជា ១០ឆ្នាំមកហើយ។ ពួកគេធ្លាប់បានថតរូបជាក្រុមជុំមិត្តភក្តិផងដែរ កាលពី ១០ឆ្នាំមុន មិនត្រឹមតែប៉ុណ្ណោះទេ ក៏ធ្លាប់បានសហការគ្នាថតសម្ដែងក្នុងរឿងជាមួយគ្នាទៀតផង៕