(វីដេអូ) ខ្លោចចិត្តបំផុត! ក្រោយឃើញសភាពស-ា.កស-ព Tamgmo ពេលរកឃើញភ្លាមៗ
ហេតុការណ៍ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កាលពីពេលកន្លងទៅ បានធ្វើឱ្យមហាជនថៃមានការភ្ញាក់ផ្អើលខ្លាំងបំផុត បន្ទាប់ពីតារាស្រីល្បីឈ្មោះ Tangmo បានបាត់ខ្លួនយ៉ាងគួរឱ្យអាសូរនៅក្នុងទន្លេរចៅផាយ៉ាងរន្ធត់ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាគ្រួសាររបស់ស្លុតចិត្តជាខ្លាំង។
ជុំវិញការបាត់ខ្លួនរបស់នាង ក្រុមអ្នករុករកប្រើពេលរហូតទៅដល់ ១ ថ្ងៃកន្លះឯណោះ មានទាំងការធ្វើពិធី ការតាមរកយ៉ាងដុតដៃដុតជើងជាខ្លាំង ពីក្រុមមន្រ្តីជំនាញទម្រាំឃើញ ដោយនៅវេលាម៉ោង ១ និង ១៣ នាទី គេបានប្រទះឃើញសពរបស់នាងអណ្តែតទឹកយ៉ាងគួរឱ្យខ្លោចចិត្ត។
អ្វីដែលមហាជនកាន់តែស្រណោះជាងនេះទៅទៀតនោះ គឺទិដ្ឋភាពពេលប្រទះឃើញសពរបស់នាងភ្លាមៗ ពិតជាគួរឱ្យស្រណោះណាស់ ដោយសពរបស់នាងបានដាក់នៅពីក្រោយទូកអូសតាមបណ្តោយទឹកយ៉ាងខ្លោចចិត្ត។
បើទោះបីជាប្រទះឃើញសាកសពរបស់នាង និង បានយកឡើងគោកហើយក៏ដោយ តែពេលនេះខាងមន្រ្តីជំនាញនៅពុំទាន់បើកបង្ហាញនោះឡើយ ដោយរង់ចាំឱ្យក្រុមគ្រូពេទ្យធ្វើកោសល្យវិច័យសិន៕