ក្ដៅដូចបាយពុះ! Kwan ផ្ទុះកំហឹងជាមួយសម្តីអ្នកគ្រប់គ្រង Tangmo រហូតបោះពាក្យបែបនេះ
រឿងរ៉ាវរបស់តារាស្រី Tangmo ដែលបានធ្លាក់ទឹកបាត់ខ្លួនក្នុងទន្លេចៅផាយ៉ា ហើយបានរកឃើញមកវិញជាសាកសពនៅពេលនេះ ហាក់កាន់តែក្តៅគគុក។
កាលពីរសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២ អ្នកគ្រប់គ្រងរបស់ Tangmo ឈ្មោះ Gatick និងមិត្តរួមទូកម្នាក់ទៀតឈ្មោះ Sand ក៏បានចូលខ្លួនផ្តល់បទសម្ភាសន៍បកស្រាយឱ្យមហាជនបានដឹងពីហេតុការណ៍ថ្ងៃកើតហេតុផងដែរ។
ក្រោយមានសំណួរចោទសួរជុំវិញការបាត់ខ្លួនរបស់ Tangmo អ្នកគ្រប់គ្រងឈ្មោះ Gatick បានត្រឹមតបថា៖ «បើមិត្តរបស់យើងស្លាប់បាត់ទៅ បងក៏ត្រូវយល់ចិត្តខ្ញុំដូចគ្នាថា លុយរបស់យើងក៏វាបាត់ដូចគ្នា»។
ក្រោយឮសម្តីទាំងនេះចេញពីមាត់អ្នកគ្រប់គ្រងផ្ទាល់ Tangmo ថែមទាំងជាមិត្តជិតស្និទ្ធមួយរូបទៀតនោះ តារាស្រី Kwan ហាក់ហួសចិត្តជាខ្លាំង។ Kwan បានបង្ហោះសារថា៖ «ឆ្គួតហើយមែន? និយាយបែបនេះដាក់មិត្តភក្តិខ្លួនឯងបានយ៉ាងម៉េច? ចាត់ទុកមិត្តស្មើនឹងលុយ? ចិត្តអាក្រក់ពេកហើយ»៕