សុតធីតា ទម្លាយអត្ថន័យរ៉ូបលើខ្លួន ស្ដែងពីភាពជឿជាក់លើខ្លួនឯងគួរឱ្យសរសើរ
ប្រិយមិត្តអ្នកស្នេហាវិស័យបវរកញ្ញាប្រាកដជាស្គាល់ Miss Grand Cambodia 2021 ប៉ូគឹមថេង សុតធីតា ច្បាស់ដូចថ្ងៃ ដោយពេលកន្លងមក នាងធ្លាប់តំណាងឱ្យកម្ពុជាទៅប្រកួតសម្រស់លើឆាកអន្តរជាតិ Miss Grand International 2021 នៅប្រទេសថៃ ហើយបើទោះបីជា សុតធីតា មិនអាចដណ្ដើមមកុដវិលមកមាតុប្រទេសវិញបាន ប៉ុន្ដែនាងក៏បានឈ្នះបេះដូងអ្នកគាំទ្រតាមរយៈការបង្ហាញអ្វីដែលជារបស់ខ្មែរឱ្យបណ្ដាអន្តរជាតិបានស្គាល់។
សុតធីតា បានធ្វើឱ្យអ្នកគាំទ្រពេញចិត្តទៅលើអាកប្បកិរិយា សម្ដីសំដៅថ្លៃថ្នូរ និង ពោរពេញដោយការគោរពរបស់នាង ជាពិសេសនោះភាពរឹងមាំក្លាហានរបស់ម្ចាស់មកុដ MGC 2021 រូបនេះផ្ទាល់តែម្ដង។
និយាយដល់ភាពជឿជាក់ ថ្មីៗនេះ សុតធីតា បានស្លៀករ៉ូបរាត្រីសមោសរពណ៌ទឹកមាសឆែកចេញគល់ភ្លៅខ្ចីញេញ បង្ហាញសម្រស់ដែលនៅតែស្រស់ស្អាតទាក់ទាញ និង មានភាពជឿជាក់ខ្លាំងដូចកាលនាងឡើងឆាកប្រកួតដែរ។ ក្នុងនោះ សុតធីតា ថែមទាំងបានបញ្ជាក់ពីអត្ថន័យខ្លីរបស់រ៉ូបពណ៌ទឹកមាសដែលនាងគ្រងលើខ្លួនប្រកបដោយភាពជឿជាក់គួរឱ្យសរសើរថា ៖ «ពណ៌មាសតំណាងឱ្យព្រះអាទិត្យ ទោះជាម្នាក់ឯងក៏នៅតែរះបាន»៕