ក្តៅៗ នៅទីបំផុត Paing Takhon បានចេញពីមន្ទីរឃុំឃាំង មានសេរីភាពវិញហើយ
ពិតជាដំណឹងដ៏ល្អសម្រាប់មហាជនអ្នកគាំទ្រតារាសម្ដែងប្រុសរូបសង្ហាភូមា Paing Takhon ដោយនៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២២ នេះ ស្រាប់តែសារព័ត៌ភូមា និង ថៃជាច្រើនបានចេញផ្សាយថាពេលនេះតារាសម្ដែង និង ម៉ូដែលរូបនេះ ត្រូវបានរដ្ឋាភិបាលប្រទេសភូមាដោះលែងឱ្យមានសេរីភាពឡើងវិញហើយ។
តាមការឱ្យដឹងពីសារព័ត៌មាន Gossip star និង BBCnews Burmese បានឱ្យដឹងថា មិនត្រឹមតែតារាប្រុសរូបនេះតែម្នាក់នោះទេដែលបានចេញពីមន្ទីរឃុំឃាំង ក្នុងនោះក៏មានអ្នកសិល្បៈល្បីៗ របស់ភូមា ៦ នាក់ឯទៀតក៏បានមានសេរីភាពដូចគ្នា។ ខណៈពេលនេះ តារាប្រុស Paing Takhon ក៏ដូចអ្នកសិល្បៈ ៦ នាក់ទៀតនោះ បានត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញដោយក្ដីរីករាយ។
ជាមួយនឹងដំណឹង ដ៏រីករាយនេះពិតធ្វើឱ្យមហាជនមានការរំភើបចិត្តយ៉ាងខ្លាំង។ ក្នុងនោះគេក៏ឃើញអ្នកគាំទ្រម្នាក់ៗ មិនថាក្នុងក្រៅប្រទេសសុទ្ធតែបានសម្ដែងការអបអរសាទរដល់វត្តមានវិលមកមានសេរីភាពវិញ របស់តារាប្រុសរូបនេះគ្រប់ៗគ្នា។ គួរបញ្ជាក់ផងដែរថា Panig Takhon គឺជាតារាសម្ដែង និង សកម្មជនម្នាក់ដែលបានលះបង់កម្លាំងកាយចិត្តតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលយោធាកាលពីពេលកន្លងទៅ ហើយមហាជនក្នុង និង ក្រៅ គឺសុទ្ធតែពេញចិត្តចំពោះសកម្មភាពស្នេហាជាតិរបស់លោកគ្រប់ៗគ្នា៕