បង្ហាញមុខប្អូនប្រុស ជីមមី អាយុទើប ២០ ឆ្នាំ មានមុខមាត់សង្ហាមិនចាញ់តួកុន
ជារឿយៗ ពិធីការិនី ជីមមី តែងត្រូវបានមហាជកោតសរសើរទាំងព្រម មិនបានរូបរាងតូចស្រឡូនចង្កេះមួយក្ដាប់ ទម្រង់មុខស្រស់ស្អាត ចំណេះដឹងខ្ពង់ខ្ពង់អាចនិយាយបានច្រើនភាសា ថែមទាំងមានទេពកោសល្យសិល្បៈទៀត។
អាចនិយាយបានថា ជីមមី ជាសិល្បការិនីពោរពេញដោយទេពកោសល្យមួយរូប ដោយឡែកបើក្រឡេកទៅមើលប្អូនប្រុសបង្កើតរបស់ពិធីការិនីសម្បូរដោយសំនួនវោហារចាក់ទឹកមិនលិចរូបនេះវិញ ក៏មិនណយប៉ុន្មានដែរ ដោយរូបគេទើបតែមានអាយុ ២០ ឆ្នាំទេ តែកម្ពស់កម្ពរ ខ្ពស់ស្រឡះ មុខមាត់ស្អាតបាត ជះរាងសង្ហាមិនចាញ់តួកុនប៉ុន្មានឡើយ។
ជីមមី បានបង្ហាញមុខប្អូនប្រុសបណ្ដូលចិត្តនៅលើបណ្ដាញសង្គម ធ្វើឱ្យអ្នកគាំទ្រនារីៗរំជួលបេះដូងក្រោយឃើញមុខមាត់ និង រូបរាងដ៏សង្ហារបស់ប្អូនប្រុសតារាស្រីរូបនេះ។ មិនត្រឹមតែបង្ហាញមុខប្អូនប្រុសទើបពេញកំលោះរូបនេះទេ ជីមមី នៅលើកឡើងក្នុងន័យលេងសើចថាប្រកាសរកប្អូនថ្លៃទៀតផង៕