នាឡិការបស់ PP Krit ឃើញឡើងសាមញ្ញៗ តែមានតម្លៃអាចទិញផ្ទះមួយជុង
PP Krit តារាចម្រៀង និង សម្តែងវ័យ ២២ ឆ្នាំ ដែលកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ មានអ្នកតាមដានរាប់លាននាក់ជុំវិញពិភពលោក។
តារាប្រុសដែលពោរពេញដោយសមត្ថភាពរូបនេះ គេតែងសង្កេតឃើញថាចូលចិត្តនិយមធ្វើខ្លួនឡូយឆាយ ជាពិសេសគឺហ្វេសសិនបែបទាន់សម័យ និង ប្លែកមិនដែលសាំភ្នែកនោះឡើយ។
បើនិយាយពីគ្រឿងលម្អកាយវិញ គឺសុទ្ធតែជារបស់មានយីហោ ហើយតម្លៃថ្លៃ ជាក់ស្តែងនាឡិកាតូចមួយនៅលើដៃ PP គឺគេបានរកឃើញថាជាយីហោរបស់ Audermars Piguet Royal Oak Selfwinding ទំហំ ៣៧ មីលីម៉ែត្រ មើលទៅសាមញ្ញតែប្រណីត តួនាឡិកាជាប្រភេទ Grande Tapisseries ពណ៌ទឹកបិច Colbalt មានឡោមពេជ្រជាង ៤០ គ្រាប់ ដោយមានតម្លៃប្រមាណជាង ២ លានបាត (ប្រមាណ ៦ ម៉ឺនដុល្លារ)៕
ប្រភព៖ Teenee