ដល់ក! ធ្លាយសារសំឡេងអតីតមិត្តស្រី Kris Wu ភ្លាត់មាត់ថា ប្ដឹងលោកជាប់គុ.ក គ្រាន់តែជាហ្គេមប៉ុណ្ណោះ
ថ្មីៗនេះ មិត្តភក្តិរបស់អតីតមិត្តស្រី Kris Wu បានទម្លាយឃ្លីបសំឡេង ដែលនាងបាននិយាយទាក់ទងនឹងរឿងលោកយ៉ាងហួសចិត្តថា អ្វីគ្រប់យ៉ាងគឺគ្រាន់តែជាល្បែងដែលនាងបង្កើតឡើងដើម្បីបន្លាចយកលុយប៉ុណ្ណោះ តាមពិតទៅនាងមិនមានភស្តុតាងពិតប្រាកដនោះទេ ទាំងដែលពេលនេះ Kris Wu កំពុងតែជាប់ឃុំខ្លួនក្នុងពន្ធធនាគារ។
យ៉ាងណាមិញ តាមពិតទៅអ្នកដែលទម្លាយឃ្លីបសំឡេងនេះ គឺជាមិត្តភក្តិជិតស្និទ្ធពីរនាក់របស់ Du Meizhu ដែលជាអតីតមិត្តស្រីរបស់ Kris Wu ហើយពួកគេនេះហើយ ដែលបានជួយនាងក្នុងការបកអាក្រាតចោទប្រកាន់ទៅលោកទាក់ទងនឹងរឿងបំពានផ្លូវភេទនោះ ប៉ុន្តែមើលទៅពួកគេហាក់ដូចជាមានរឿងរ៉ាវឈ្លោះប្រកែកគ្នា ទើបដល់ថ្នាក់ចេញមុខមកហែកគ្នាវិញដូច្នេះ។
ក្នុងឃ្លីបសំឡេងនោះ គេបានឮសំឡេង Du Meizhu និយាយថា តាមពិតទៅនាងបានវិភាគស្ថានភាពរួចទៅហើយថា Kris នឹងដើរទៅតាមល្បែងរបស់នាង បើសិនជានាងបង្ខំឱ្យលោកដល់ផ្លូវទាល់នោះ។ នាងក៏បានបន្តទៀតថា នាងគួរតែទាញប្រយោជន៍ដាក់ខ្លួនវិញ ព្រោះមើលទៅនាងមិនអាចឈ្នះក្នុងរឿងនេះទេ។
ដោយឡែក Du Meizhu ក៏បានចេញមុខមកបដិសេធថា នេះជាសំឡេងនាងពិតមែន តែវាជាសំឡេង Edit ប៉ុណ្ណោះ ក្រោយមកមិត្តភក្តិនាងក៏បានទម្លាយទៀតថា កាលពីឆ្នាំមុន Du Meizhu បានចុះកុងត្រាជាមួយនឹងក្រុមហ៊ុនមួយ ដោយទទួលលុយជាង ៣.១៧ លានដុល្លារឯណោះ ក្នុងការដើរតួធ្វើជាជនរងគ្រោះ ចោទប្រកាន់ទៅលើ Kris ក្នុងករណីបំពានផ្លូវភេទ ហើយពួកគេបន្តទៀតថា ពួកគេនឹងបកអាក្រាតនាងទាំងអស់នៅក្នុងការ Live ព្រោះពួកគេមានភស្តុតាងច្រើនណាស់ក្នុងដៃ៕