បុណ្យស-ព Tangmo យប់ម៉ិញ ហាយសូរទាំង ៣ ក៏មកចូលរួមដែរ ទទួលស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកម្តាយ
កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ ម្សិលមិញនេះ ក្រុមគ្រួសារ និង មិត្តជិតស្និទ្ធរបស់តារាស្រី Tangmo បានរៀបចំពិធីបុណ្យសព ជូនដំណើរលាជាចុងក្រោយ ដោយមានការជួយរៀបចំពីសំណាក់តារារៀមច្បង Aum Patcharapa និង A Supachai។
ក្នុងពិធីនេះ គេសង្កេតឃើញមានតារាប្រុសស្រី និង ក្រុមហ្វេនក្លឹបជាច្រើននាក់ បានមកចូលរួម ដើម្បីបង្ហាញការស្រណោះ និង ក្តីស្រឡាញ់ដល់តារាស្រី Tangmo ផងដែរ។
ក្នុងនោះគេក៏សង្កេតឃើញមានវត្តមានហាយសូរទាំង ៣ Por, Robert និង Job ដែលជាអ្នករួមដំណើរចុងក្រោយជាមួយ Tangmo នៅថ្ងៃកើតហេតុ ក៏បានចូលរួមដែរ។
ដោយហាយសូរទាំង ៣ បានបង្ហាញខ្លួនមុនពេលពិធីចាប់ផ្តើមបន្តិច ហើយត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកម្តាយរបស់ Tangmo ដោយមិនខ្វល់ពីការរិះគន់របស់មហាជននោះឡើយ។ សូមទស្សនារូបភាពខាងក្រោមនេះ៖
ប្រភព៖ Thairath