អ្នកគាំទ្រស្រែកវ៉ាវ! MSC នឹងបំពាក់មកុដជាលើកដំបូងដល់បុរសសង្ហាជ័យលាភីឆ្នាំ ២០២២
កម្មវិធីប្រកួតសមត្ថភាព និង សម្រស់បុរស Mister Supranational Cambodia 2022 បាន និង កំពុងដំណើរកៀកទៅដល់វគ្គផ្តាច់ព្រ័ត្រហើយ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ ខាងមុននេះ។
ដំណើរនៃការឈានទៅដល់វគ្គផ្តាច់ព្រ័ត្រនេះដែរ មហាជនអ្នកគាំទ្រកម្មវិធី Mister Supranational Cambodia 2022 ក៏កំពុងតែអន្ទះសារចង់ដឹងថា បេក្ខភាពតំណាងឱ្យខេត្ត-ក្រុង ទាំង ២៥ តើបុរសសង្ហារូបណានឹងជាម្ចាស់ជ័យាលាភី?
យ៉ាងណាស្របពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រកាន់តែកៀកមកដល់ ស្ថាប័ន MSC បានបញ្ចេញពានរង្វាន់សម្រាប់ម្ចាស់ជ័យលាភីក្នុងឆ្នាំ ២០២២ នេះ នៅលើផេកផ្លូវការធ្វើឱ្យមហាជនអ្នកគាំទ្រ មានភាពភ្ញាក់ផ្អើល និង ស្រែកវ៉ាវគ្រប់គ្នា ក៏ព្រោះតែនៅក្នុងឆ្នាំនេះ គឺជាលើកដំបូងហើយ ដែលជ័យលាភីនឹងត្រូវគ្រងមកុដ។
លើសពីនោះ មិនត្រឹមតែជាប្រវត្តិសាស្ត្រលើកដំបូងការប្រកួតម៉ូដផ្នែកបុរស ត្រូវបានគ្រងមកុដនោះទេ បើក្រឡេកទៅមើលរូបរាង 3D នៃមកុដនឹងត្រូវបំពាក់ឱ្យ Mister Supranational Cambodia 2022 ក៏ស្អាតប្រណីត និង មានន័យខ្លាំងណាស់ដែរ៕