ផ្អើលហ្វេន! Mister Global អង់គ្លេស ដើរចែកស្រោ-មឱ្យបេក្ខជនដទៃជាអនុស្សាវរីយ៍ មុនបែកគ្នាទៅប្រទេសវិញ
កាលពីរាត្រីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ កម្មវីធី Mister Global វគ្គ Final បានប្រព្រឹត្តទៅ នៅក្នុងទឹកដីប្រទេសថៃ ដែលមានបេក្ខភាពចូលរួមចំនួន ៣៣ ប្រទេស ដែលក្នុងនោះ ជ័យលាភីលេខ ១ បានទៅលើបេក្ខភាពមកពីប្រទេសអេស្ប៉ាញ ឈ្មោះ Miguel Angel Lucas មានសម្រស់ស្រស់ស្អាត ស័ក្តិសមទៅនឹងដំណែងជ័យលាភី។
យ៉ាងណាមិញ ក្រោយការប្រកួតបានបញ្ចប់ គេសង្កេតឃើញបេក្ខភាព Mister Global មកពីចក្រភពអង់គ្លេស បានយកស្រោមអនាម័យ ដើរចែកដល់បេក្ខភាពផ្សេងៗទុកជាអនុស្សាវរីយ៍ មុនត្រឡប់ទៅមាតុប្រទេសរៀងៗខ្លួនវិញ ដែលក្នុងនោះបេក្ខភាពតំណាងប្រទេសកម្ពុជារបស់យើង ក៏ទទួលបានកាដូរពិសេសនេះផងដែរ។
តាមរយៈសកម្មភាពបែបនេះ គេសង្កេតឃើញថាអ្នកគាំទ្រ ហាក់មានការភ្ញាក់ផ្អើល និង ចម្លែកក្នុងចិត្តជាខ្លាំង ដោយលោក Lewis Ellis បេក្ខភាព Mister Global មកពីចក្រភពអង់គ្លេស និង ជាម្ចាស់កាដូរខាងលើ មានគំនិតប្លែកៗ មកចែកកាដូរបែបនេះ៕
រូបភាព ៖ Team Cambodia