រៀបការ ៧ ឆ្នាំ បានកូន ២ ហើយ Lydia និង ស្វាមី នៅតែផ្អែមខ្លាំង រហូតអ្នកគាំទ្រលាន់មាត់គ្រប់គ្នា
ជឿជាក់ថាបងប្អូនមួយចំនួនមុខជាបានស្គាល់ច្បាស់ Lydia Sarunrat តារាចម្រៀងស្រីលំដាប់ជួរមុខប្រចាំប្រទេសថៃ ដែលមានរូបសម្រស់ស្រស់ស្អាត មានទឹកដមសំឡេងពីរោះ អាចច្រៀងបានច្រើនបែប ច្រើនស្ទីល។
គិតមកទល់ពេលនេះ Lydia បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក Matthew អស់រយៈពេល ៧ ឆ្នាំហើយ ដោយអ្នកទាំង ២ មានចំណងដៃជីវិតគឺកូនប្រុសម្នាក់ឈ្មោះ Dylan និង កូនស្រីឈ្មោះ Demi។
បើទោះបីរៀបការមានកូន ២ ហើយក្តី តែអ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ និង កោតសរសើរដល់គូស្វាមីភរិយាមួយគូនេះគឺ អ្នកទាំង ២ តែងផ្អែមដាក់គ្នាជានិច្ច មិនថាពេលទៅណាមកណា ឬ ចូលរួមកម្មវិធីអ្វីនោះទេ គឺបណ្តើរគ្នាត្រសង។
លើសពីនេះ នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ ដែលត្រូវជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៧ ឆ្នាំ Lydia បានព្រលយសារខ្លីៗមានន័យផ្អែមមុតបេះដូងថា ៖ «រីករាយថ្ងៃអនុស្សាវរីយ៍ ៧ ឆ្នាំ ជាមួយម្ចាស់បេះដូង Matthew។ អរគុណដែលធ្វើឱ្យខ្ញុំមានការចងចាំល្អៗក្នុងចិត្តមិនភ្លេច!»៕
ប្រភព៖ Teenee