ទីបំផុត ម្ចាស់មកុដ Miss World លើកទី ៧០ រកឃើញហើយ ក្រោយចាយពេលជិត ៣ ឆ្នាំ
នៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ នេះ កម្មវិធីប្រកួតកញ្ញាឯកពិភពលោក ឬ Miss World លើកទី ៧០ បានរកឃើញម្ចាស់មកុដហើយ ក្រោយពន្យារពេលជិត ៣ ឆ្នាំ និង លើកពេលប្រកួតអស់ជាច្រើនលើកច្រើនសារ មូលហេតុគឺមានការផ្ទុះឆ្លងកូវីដអំឡុងពេលប្រកួត។
ម្ចាស់មកុដ Miss World លើកទី ៧០ នេះ គឺបានទៅលើកកញ្ញាឯកតំណាងឱ្យប្រទេស ប៉ូឡូញ ដែលមានឈ្មោះថា Karolina Bielawska មានអាយុ ២៣ ឆ្នាំ មានកម្ពស់ ១.៧៩ ម។
គួរបញ្ជាក់ឱ្យដឹងដែរថា កម្មវិធី Miss World លើកទី ៧០ នេះ បានរៀបចំប្រកួតឡើងនៅឯទីក្រុង San Juan ប្រទេស Puerto Rico ដោយថ្ងៃបរិឆ្ឆេទផ្តាច់ព្រ័ត្រផ្លូវការដំបូងគឺនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ តែក៏ត្រូវលើកពេលអស់ជាង ៣ ខែ ដោយកំណត់យកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ ដែលត្រូវនឹងព្រឹកថ្ងៃទី ១៧ (នៅកម្ពុជា) ជំនួស ព្រោះតែបញ្ហាកូវីដ-១៩៕