Single Mom មែន តែអ្នកនាង យុគ ចិន្តា ជាស្រ្តីដ៏រឹងមាំ កាន់ជំនួញជាច្រើនក្នុងដៃ
ដូចមហាជនបានជ្រាបមកហើយដែរ បើគិតមកដល់ពេលនេះរយៈពេលប្រមាណជិត ១៩ ឆ្នាំហើយ ដែលពិធិការិនីល្បីឈ្មោះ យុគ ចិន្តា ទទួលបានចំណងដៃស្នេហ៍កូនស្រីម្នាក់ គឺកញ្ញា អម។ លើសពីនោះ បើមិនដែលបង្ហើបពីរឿងរ៉ាវឯកជនក៏ពិតមែន ប៉ុន្តែអ្នកនាង យុគ ចិន្តា ត្រូវបានគេចាត់ទុកជា Single Mom ដែលដើរតួនាទីជាម្តាយមើលថែកូនស្រីបានយ៉ាងល្អ។
ភាពរឹងមាំជាច្រើនរបស់ពិធីការិនីល្បីឈ្មោះ យុគ ចិន្តា ទាំងនៅក្នុងជីវិតសិល្បៈ និង ជីវិតឯកជន បានធ្វើឱ្យមហាជន និង មិត្តក្រៅ-ក្នុងរង្វង់សិល្បៈ បានសរសើរដល់អ្នកនាងមិនតិចនោះទេ ថាអ្នកនាង យុគ ចិន្តា គឺជាស្ត្រីដ៏អស្ចារ្យមួយរូប។
យ៉ាងណា ទោះជាការងារសិល្បៈមមាញឹកក្តី តែអ្នកនាង យុគ ចិន្តា ក៏បានក្លាយទៅជា Boniness Woman ដ៏ល្បីឈ្មោះដូចគ្នាដែរ ដោយអ្នកនាងបានបង្កើតនូវមុខជំនួញជាច្រើននៅក្នុងដៃយ៉ាងជោគជ័យ គួរឱ្យសរសើរ។ ដូច្នេះថ្ងៃនេះ «ប្រជាប្រិយ» នឹងមកបង្ហាញនូវជំនួញដែលជារបស់អ្នកនាង យុគ ចិន្តា ៖
១. ហាង «អម រចនាម៉ូត»
២. ភោជនីយដ្ឋាន ស្លឹកឈូក
៣. Chang Cham Lounge-ចងចាំ ឡោញ
៤. រីសត ChangCham Eco Lodge នៅខេត្ត កោះកុង