ឈុតគ្រឿងអលង្ការ PP Krit ពាក់ថ្ងៃទទួលសញ្ញាបត្រ មានតម្លៃអាចទិញផ្ទះមួយល្វែង!
កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ តារាចម្រៀង និង សម្តែងដ៏មានប្រជាប្រិយភាព PP Krit បានទទួលសញ្ញាបត្របញ្ចប់ការសិក្សា នូវថ្នាក់ឧត្តមសិក្សារបស់ខ្លួន ក្រោយពីខិតខំមកអស់រយៈ ៤ ឆ្នាំ។
នៅថ្ងៃទទួលសញ្ញាបត្ររបស់ PP Krit គេសង្កេតឃើញថាមានវត្តមានរបស់ដៃគូសម្តែង Billkin និង អ្នកគាំទ្រជាច្រើននាក់បានចូលរួមអបអរសាទរលោក ដល់បរិវេណសាលាផ្ទាល់ ប្រៀបបីដូចជាការប្រគំតន្ត្រី។
យ៉ាងណាមិញ បើយើងក្រឡេកទៅមើលការតែងខ្លួនរបស់ PP Krit នៅថ្ងៃនោះវិញ គឺឃើញថាមានរបៀបរៀបរយស័ក្តិសមល្អណាស់ តែបើពិនិត្យឱ្យដិតដល់យើងឃើញថា នៅលើខ្លួន PP Krit មានប្រកបដោយគ្រឿងអលង្ការផ្សេងៗដែលមានតម្លៃថ្លៃ ដូចជា៖
– វែនតា Prada តម្លៃប្រមាណ ១២ ៩០០ បាត (ប្រមាណ ៣៨៧ ដុល្លារ)
– ក្រវិលដាំពេជ្រ Gems Pavilion មួយគូ តម្លៃប្រមាណ ៤៩៤ ០០០ បាត (ប្រមាណ ១៤ ៨៤០ ដុល្លារ)
– ចិញ្ចៀននៅលើដៃឆ្វេងម៉ាក Cartier ចំនួន ២ មួយតម្លៃ ៧១ ៩០០ (ប្រមាណ ២ ១៦០ ដុល្លារ) និងមួយទៀតតម្លៃ ៦០៤ ៩០០ បាត (ប្រមាណ ១៨ ១៧០ ដុល្លារ)
– ចិញ្ចៀនមួយវង់នៅម្រាមដៃស្តាំម៉ាក Cartier Love Ring Small Model តម្លៃប្រមាណ ១៧៣ ០០០ បាត (ប្រមាណ ៥ ១៩៧ ដុល្លារ)។
សរុបតម្លៃប្រមាណជាង ៤០ ៧៥៤ ដុល្លារ៕