ធ្លាយរូបកាលពី ១៥ ឆ្នាំមុនរបស់ Yang Mi ធ្វើឱ្យអ្នកគាំទ្រផ្អើលមើល ៨ លានដង ក្នងរយៈពេលត្រឹម ៤ ម៉ោង
សម្រស់ Yang Mi តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈរហូតមកដល់ពេលនេះ តែងតែមានរឿងចម្រូងចម្រាសជាប់មិនដាច់។ ហើយអ្នកនិយមលេងអ៊ីនធឺណេតជាច្រើនគិតថា តារាស្រីរូបនេះ មានរូបសម្រស់ស្អាត ដោយសារ មុខកាំបិត កែកុនធ្វើឱ្យមុខរបស់នាងកាន់តែមើលទៅស្អាតគ្មានកន្លែងទាស់។
ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែមានអ្នកគាំទ្រភាគច្រើន បានបញ្ចេញជាមតិថា Yang Mi កាលពីនៅក្មេង សម្រស់មុខមាត់របស់នាងក៏គួរឱ្យចាប់អារម្មណ៍មិនអន់នោះដែរ។
រហូតកាលពីថ្មីៗនេះ ក៏បានឃើញរូបភាពកាលពី ១៥ឆ្នាំមុន របស់តារាសម្ដែងស្រីកំពូលសម្រស់រូបនេះ បង្ហោះនៅលើបណ្តាញសង្គម Weibo ដែលរូបភាពទាំងនេះ គឺជា Yang Mi ចាប់ផ្តើមឈានចូលប្រឡូកក្នុងវិស័យសិល្បៈខ្លាំង។ ក្រោយពីរូបភាពរបស់នាងទាំងនេះ បានទម្លាយចេញភ្លាម ឃើញថាទាក់ទាញការចាប់អារម្មណ៍ពីអ្នកតាមដានដល់ទៅ ៨ លាន ត្រឹមរយៈពេល ៤ ម៉ោងប៉ុណ្ណោះ។
ជាមួយគ្នានោះ រូបភាពរបស់រាជិនី C-drama រូបនេះ ត្រូវបានគេយកទៅប្រៀបធៀបនឹងបច្ចុប្បន្ន គឺពិតជាប្រែប្រួលខ្លាំងមែនទែន ជាពិសេសទំរង់មុខ V-line របស់នាង មិនដូចពីមុន។
ជាហេតុធ្វើឱ្យមហាជនងាកមកចាប់អារម្មណ៍នឹងរឿងចចាមអារ៉ាមដែលថា នាងធ្លាប់ឆ្លងកាត់មុខកាំបិត។ គួរឱ្យកត់សម្គាល់ កាន់តែមានសម្រស់ស្រស់ឆើត និង ភាពទាក់ទាញរឹតតែខ្លាំងថែមមួយកម្រិតទៀត៕