ជាប៉ាៗកូនមួយមែនតែ នី រតនា នៅតែជះភាពសង្ហាខ្លាំង ប្លែកជាងកាលនៅកំលោះ
តារាចម្រៀង នី រតនា ដែលជាតារាចម្រៀងប្រុសរូបក្នុងវិស័យចម្រៀងទទួលបានភាពល្បីល្បាញទាក់ទាញចិត្តអ្នកគាំទ្រឱ្យស្រឡាញ់ពេញចិត្តស្ទើរតែគ្រប់គ្នាជាមួយនឹងសមត្ថភាពរបស់លោកក្នុងវិស័យនេះ ព្រមទាំងលោកក៏តែទទួលបានការចាប់អារម្មណ៍ និង សរសើរពីរូបសម្រស់សង្ហាមានមន្តស្នេហ៍របស់លោកផងដែរ។
យ៉ាងណាមិញ បច្ចុប្បន្ន បើទោះបីជាតារាចម្រៀង នី រតនា បានរៀបការសាងជីវិតគ្រួសារជាមួយភរិយាច្រើនឆ្នាំមែន ប៉ុន្តែនៅតែអាចរក្សាបានប្រជាប្រិយភាពខ្លាំងក្នុងវិស័យចម្រៀងដដែល ថែមទាំងតែងឆក់បានការចាប់អារម្មណ៍ជាមួយនឹងជីវិតគ្រួសារបស់លោក ដែលរស់នៅក្នុងជីវិតមួយមានសុភមង្គលសោយសុខមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ ជាពិសេសមានក្ដីសុខយ៉ាងពេញលេញ ក្រោយទទួលបានចំណងដៃកូនស្រីមួយដែលមានមុខមាត់ស្រស់ស្អាតគួរឱ្យក្នាញ់។
ដោយឡែក បើក្រឡេកទៅចាប់អារម្មណ៍ជាមួយនឹងរូបរាងរបស់ តារាប្រុសរូបនេះ នាពេលបច្ចុប្បន្ន ដ្បិតតែមានឈ្មោះជាលោកប៉ាកូនមួយមែន ប៉ុន្តែមើលទៅរូបសម្រស់របស់លោកហាក់កាន់តែសង្ហាខ្លាំងជាងកាលនៅកំលោះទៅទៀត ដែលតែងបញ្ចេញរូបភាពជាមួយនឹងស្ទីលលេងខ្លួនថ្មីៗរៀងរាល់ចូលរួមកម្មវិធីផ្សេងៗជះភាពសង្ហាលើបណ្ដាញសង្គម ធ្វើឱ្យអ្នកគាំទ្រសរសើរគ្រប់ៗគ្នា៕