ទីបំផុត Nadech និង Kim ចាប់គូថតរឿងថ្មី ក្រោយខកខានជាង ១០ឆ្នាំ
ថ្មីៗនេះតារាប្រុសស្រីលំដាប់ជួរមុខប្រចាំប៉ុស្តិ៍លេខ ៣ ថៃ Nadech និង Kimberley បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង ក្រោយប្រកាសនឹងចាប់ដៃគូរួមគ្នា ជាមួយខ្សែភាពយន្តភាគថ្មី ក្រោយពីខកខានអស់ជាង ១០ ឆ្នាំ។
ដៃគូដែលអ្នកគាំទ្រ ទន្ទឹងរង់ចាំចង់ឱ្យត្រលប់មករួមការងារជាមួយគ្នា Nadech និង Kimberley គឺពេលនេះបានជួបគ្នា ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីថតរឿងថ្មី ដែលស្ថិតក្រោមការដឹកនាំដោយតារារៀមច្បង Aom Phiyada ចំណងជើងថា «Serb Lub Mor Rabat»។
តាមរយៈការបង្ហើបឱ្យដឹងថា ក្នុងរឿងថ្មីនេះ Nadech នឹងសម្តែងជាតួ ខុនខាវ គ្រូពេទ្យព្យាបាលជំងឺរាតត្បាត។ ចំណែកឯ Kimberley នឹងសម្តែងជាតួ ជេនជិរ៉ា ជាអ្នកព័ត៌មានស្រីដែលចង់ដឹងចង់ឮ តាមដានស៊ើបពីរឿងរោគរាតត្បាតដែលកើតឡើង។
ក្រោយពីឃើញការប្រកាសនេះ ហ្វេនៗរបស់តារាប្រុសស្រីមួយគូនេះ មិនតិចនាក់នោះឡើយ ដែលកំពុងទន្ទឹងរង់ចាំ ព្រោះតែអ្នកទាំង ២ សុទ្ធសឹងតែមានទេពកោសល្យ ជាពិសេសពួកគេក៏ជាមិត្តល្អក្រៅឆាកផងដែរ៕
ប្រភព៖ Teenee