ផ្អើលអ្នកគាំទ្រ! តួឯកស្រីថតឈុតក្តៅសាច់ជាមួយនឹង Lee Min Ho ល្បីត្រឹមមួយប៉ប្រិចភ្នែក
ទីបំផុត ខ្សែភាពយន្តរឿង «Pachinko» ត្រូវបានចាក់ផ្សាយជាផ្លូវការហើយ បន្ទាប់ពីទស្សនិកជនរង់ចាំទស្សនាអស់រយៈពេលជាយូរ។ មហាជនមានការភ្ញាក់ផ្អើល និង ជ្រួលច្របល់ខ្លាំងចំពោះការផ្លាស់ប្តូរស្ទីលសម្ដែង ១៨០ដឺក្រេរបស់តារាសម្ដែងប្រុសរូបសង្ហា Lee Min Ho។
យ៉ាងណាមិញ ខ្សែភាពយន្តនេះ ទើបតែនឹងចាក់ផ្សាយបានចំនួន ៣ ភាគប៉ុណ្ណោះ ប៉ុន្តែក្នុងភាគទី ២ ក្នុងរឿងមួយនេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង ស្រឡាំងកាំងយ៉ាងខ្លាំងនៅពេលដែលតួឯកប្រុស Lee Min Ho បានថតឈុតឆាកក្តៅសាច់ជាមួយនឹងតួឯកស្រី Minha Kim។
ជាហេតុធ្វើឱ្យអ្នកគាំទ្រក្នុងបណ្ដាញសង្គម មិនអាចទប់ចិត្តមិនរង្គោះរង្គើបាននោះឡើយ ចំពោះការចាប់ដៃគូសម្ដែងថ្មីក្នុងឈុតឆាកស្នេហារោលរាលរបស់កាន់គូសម្ដែងស្រីថ្មីរបស់តារាប្រុសរូបនេះ។ ជាពិសេសសម្រស់ និង សមត្ថភាពសម្ដែងរបស់ Minha Kim ត្រូវបានគេយកទៅប្រៀបធៀបជាមួយនឹងតារាសម្ដែងស្រី Kim Go Eun ដែលធ្លាប់មានពាក្យចចាមអារ៉ាមស្នេហា ក្រោយថតសម្ដែងនឹង Lee Min Ho ទៀតផង។
ត្រឡប់មកនិយាយអំពីតារាសម្ដែងស្រី Minha Kim វិញ បច្ចុប្បន្នតារាសម្ដែងកើតឆ្នាំ ១៩៩៥ រូបនេះ គឺស្ថិតក្រោមការក្រុមហ៊ុនរបស់ Saram Entertainmnet ដែលជាក្រុមហ៊ុនគ្រប់គ្រងសិល្បករល្បីៗជាច្រើនផងដែរ។ អស់រយៈពេល ៦ឆ្នាំមកហើយ ដែលតារាស្រីរូបនេះបានដើរជាតួអង្គសម្ដែងស្រីក្នុងរឿងចំនួន ៨ និង សម្ដែងជាតួឯកស្រីក្នុងរឿង «Not Alright, But It’s Alright» ប៉ុន្តែការសម្ដែងរបស់នាង នៅតែមានកម្រិតមិនអាចទាញយកប្រជាប្រិយភាពបាន។
ដោយសារតែមិនសូវមានភាពល្បីល្បាញ ទើបឈ្មោះរបស់ Minha Kim មិនអាចត្រូវគេចាប់អារម្មណ៍ ប៉ុន្តែនៅពេលដែលនាងទទួលបានឱកាសសម្ដែងជាមួយនឹង Lee Min Ho ដែលជាតារាសម្ដែងប្រុសដ៏ល្បី ក្នុងវិស័យ K-drama។ មានទាំងឈុតឆាកក្តៅសាច់ក្នុងរឿង «Pachinko» កំពុងចាក់ផ្សាយ ឈ្មោះរបស់នាងត្រូវបានគេនិយាយពាសពេញវេទិកាអនឡាញយ៉ាងក្តៅគគុក៕