ពុ-ទ្ធោ! យាយគ្រវីសក់ ទម្លាយថាខ្លួនដេកយំរឿង Tangmo អស់ជាង ១ ខែ រហូតស្រកសាច់ ចង្កេះសល់ត្រឹមលេខ ២៣
កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ តារា Net Idol ល្បីរបស់ថៃ ដែលយើងស្គាល់ថាជា យាយគ្រវីសក់ បានមានវត្តមានមកដល់មាត់ទន្លេចៅផាយ៉ា ក្នុងបំណងយកបាច់ផ្កាមកដាក់ ដើម្បីរំឭកការស្លាប់គម្រប់មួយខែរបស់តារាស្រី Tangmo។
ក្នុងនោះ យាយគ្រវីសក់ បានលេងខ្លួនក្នុងឈុតក្រហម មិនឱ្យច្រឡំអ្នកមកចូលរួមផ្សេងៗឡើយ ហើយថែមទាំងឆ្លៀតឱ្យសម្ភាសទៅអ្នកកាសែតទាក់ទងនឹងរឿង Tangmo នេះថែមទៀតផង។ យាយគ្រវីសក់ បានឱ្យដឹង ខ្លួនបានអត់ដេកអត់ពួន យំស្រណោះរឿង Tangmo មកជាងមួយខែទៅហើយ ពិបាកចិត្តស្អិតទ្រូងខ្លាំង រហូតដល់ស្រកសាច់ស្រកឈាម និង ចង្កេះនៅត្រឹមលេខ ២៣ ប៉ុណ្ណោះ។
យាយគ្រវីសក់បន្តទៀតថា បើទោះជា Tangmo ជាមនុស្សចូលចិត្តលេងសើចច្រើន ចូលចិត្តធ្វើអីឡប់ៗ តែនាងមិនដល់ថ្នាក់ទៅបត់ជើងនៅចុងទូកនោះទេ ទោះសួរមនុស្សស្រីទូទាំងប្រទេសថៃក៏គ្មានអ្នកណាធ្វើដែរ រឿងបែបនេះ វាត្រូវតែស៊ើបឱ្យដល់តុលាការ។
ដោយឡែក ខ្លួនមិនបានចង់ល្បីដោយសាររឿងនេះ ដូចដែលគេថានោះទេ ពោលគឺការដែលបានមកលូកមាត់លូក-ក ព្រមទាំងសោកស្តាយមិនបាត់បែបនេះ ក៏ព្រោះតែខ្លួនមានឋានៈជាមនុស្សម្នាក់នៅក្នុងសង្គមថៃ ហើយខ្លួនដឹងថាប្រាកដជាមានរឿងបង្ខិតបង្ខំនៅពីក្រោយរឿងនេះផងដែរ តែទោះជាយ៉ាងណាក៏ដោយក៏ជឿថាបាបកម្មមានពិតមែន ហើយវានឹងហុចផលឱ្យមិនយូរនោះទេ៕