ថ្ងៃខួបកំណើតអាយុ ២៥ ឆ្នាំ របស់ Lisa ស្រាប់តែ Diana ធ្វើរឿងមួយនេះនាំឱ្យមហាជនសរសើរព្រាត
កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ គឺជាថ្ងៃខួបកំណើតគម្រប់អាយុ ២៥ ឆ្នាំ របស់កំពូលតារាស្រី K-Pop នាង Lisa។ អាចនិយាយបានថាខុសប្លែកពីឆ្នាំមុនដោយហេតុថាឆ្នាំនេះតារាស្រីរូបនេះបានវិលមកប្រទេសកំណើតរបស់ខ្លួន ហើយក៏បានរៀបចំកម្មវិធីខួបកំណើតដោយមានការចូលរួមពីមិត្តៗ របស់នាងផងដែរ។
តួយ៉ាងក្នុងកម្មវិធីនោះ គេក៏សង្កេតឃើញតារាស្រី Diana Flipo ដែលជាមិត្តសម្លាញ់ក៏បានចូលរួមដូចគ្នា។ មិនឱ្យចាញ់ម្ចាស់កម្មវិធីតារាស្រី Diana បានស្លៀករ៉ូបពណ៌ទឹកសមុទ្រយ៉ាងស្រស់ស្អាត នាំឱ្យមហាជនអួតសរសើរព្រាត។ លើសពីនោះ តារាស្រី Diana ក៏បានថតរូបយ៉ាងស្និទ្ធស្នាលជាមួយនឹងតារស្រី Lisa ដោយបានបង្ហោះឡើងលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមរបស់ខ្លួន។
ជាមួយគ្នានោះ Diana ក៏បានសរសេរសារជូនពរយ៉ាងមានន័យជូនចំពោះតារាស្រី Lisa ដែលជាមិត្តសម្លាញ់ដូចគ្នាដោយសរសេរថា ៖ «រីករាយថ្ងៃកំណើតប្អូនស្រីសំណព្វចិត្ត Love you always Naka»។ ទន្ទឹមនឹងទិដ្ឋភាព និង រូបភាពយ៉ាងស្រស់ស្អាតនោះ បានធ្វើឱ្យមហាជនជាច្រើនបានចូលទៅខមមិនស្រឡាញ់ពួកគេទាំងពីរនាក់គ្រប់ៗគ្នា៕